ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Monday, August 18, 2014
ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃចន្ទ ទី18 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម នាយករដ្ឋមន្ត្រីដែលកាន់អំណាចជាង ៣០ឆ្នាំមកនេះ អះអាងជាលើកដំបូង នៅថ្ងៃចន្ទនេះថា លោកមិនដែលបានទទួលពាក្យបណ្តឹង ពីអ្នករងគ្រោះរឿងដីធ្លី តាមរយៈមន្ត្រីក្រោមឱវាទទេ ខណៈសកម្មជនដីធ្លីច្រើននាក់ ត្រូវបានចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់ ជាច្រើនឆ្នាំមកនេះ ។
លោកហ៊ុនសែន បានលើកឡើងបែបនេះក្នុងពិធី បើកសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ២០១៤-២០១៨ នៅវិមានសន្តិភាព ថ្ងៃទី១៨ ខែសីហានេះ។
ក្នុងកម្មវិធីនោះ លោក ហ៊ុន សែន ថ្លែងថាលោកមិនដែលបានទទួល ញត្តិ ឬពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ មានជម្លោះដីធ្លី ដែលមករកកិច្ចអន្តរាគមន៍ពីលោកតាមរយៈមន្ត្រីពាក់ព័ន្ធទេ « ខ្ញុំអំពាវនាវឲ្យគ្រប់ទីកន្លែង ពាក់ព័ន្ធជាមួយបញ្ហា (ដីធ្លី) ហ្នឹង ខិតខំធ្វើការហើយកុំស្ទក់ពេក ស្ទក់រហូតដល់ចាំ រហូតដល់ពលរដ្ឋមក យកប៉ូលីសខ្ទប់ យកប៉ូលីសខ្ទប់បង្វែរផ្លូវ រួចទទួលយកញត្តិ ហើយអាញត្តិហ្នឹងមិនដឹងយកទៅដល់ណាទេ។ ញត្តិហ្នឹងសូមជម្រាបដល់ពលរដ្ឋ ញត្តិហ្នឹងមិនដឹងថា យកទៅដល់ទីណាទេ? អត់បានមកដល់ខ្ញុំទេអាញត្តិហ្នឹងនោះ! »។
លោកហ៊ុនសែន បន្ថែមថា បញ្ហាដីធ្លីកើតឡើងដោយសារ មន្ត្រីក្រោមឱវាទរបស់លោកមិនអនុវត្ត តាមបទបញ្ជា០១របស់លោក គឺយុទ្ធសាស្ត្រស្បែកខ្លា។
តំណាងសហគមន៍បឹងកក់ ដែលតែងតែចេញតវ៉ាដល់ផ្ទះលោកហ៊ុន សែន កន្លងមក អ្នកស្រី ទេព វន្នី មានប្រសាសន៍ថា ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលនៅពេលនេះ មិនពិតនោះទេ គ្រាន់តែជាលេស ដើម្បីគេចខ្លួនមិនឲ្យជាប់ពាក់ព័ន្ធតែប៉ុណ្ណោះ។ អ្នកស្រីថា ប្រសិនបើលោកមិនដឹង ហេតុអ្វីបានជាលោកសម្រេចកាត់ដីជាង១២ហិកតា ឲ្យអ្នកបឹងកក់អភិវឌ្ឍនៅនឹងកន្លែង កាលពីឆ្នាំ២០១១។
អ្នកស្រី ទេព វន្នី បន្ថែមថា ការអះអាងថា ខ្លួនមិនដែលទទួលបានញត្តិពលរដ្ឋនេះ គឺបានបង្ហាញពីភាពកម្សោយរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងប្រទេស។
ប្រធានក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ មានប្រសាសន៍ថា ប្រសិនបើលោកហ៊ុន សែន ពិតជាមិនដែលទទួលញត្តិពលរដ្ឋពិតប្រាកដមែននោះ គឺដល់ពេលហើយដែលលោកគួរចុះជួបផ្ទាល់ជាមួយអ្នកមានទំនាស់ដីធ្លី។ លោកស្រីស្នើឲ្យឈប់លាបពណ៌ គណបក្សប្រឆាំង ថាជាអ្នកដឹកនាំពលរដ្ឋបាតុកម្ម ហើយរដ្ឋសភា ព្រឹទ្ធសភាគួរបើកទ្វារទទួលញត្តិពលរដ្ឋ និងដោះស្រាយបញ្ហាដល់ពួកគេ។
ប្រធានក្រុមអ្នកស្រាវជ្រាវ ពីការអភិវឌ្ឍសង្គម លោក កែម ឡី មានប្រសាសន៍ថា ប្រសិនបើដូចការអះអាងមែននោះ មានន័យថា មន្ត្រីរបស់ប្រមុខរដ្ឋាភិបាលដែលទទួលញត្តិ មិនមានភាពស្មោះត្រង់ និងខ្វះក្រុមជំនាញសិក្សាស្រាវជ្រាវ ដើម្បីយកព័ត៌មានឲ្យបានទៀងទាត់ ហើយបែរជាចំណាយពេលវេលាច្រើនដើម្បីស៊ើបអង្កេតទៅលើអ្នកមាន ប្រពន្ធចុងទៅវិញ។
ផ្ទុយទៅវិញកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ក្នុងពេលសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានស្ទឹងមានជ័យ លោក ហ៊ុន សែន បានលើកពីបញ្ហាដីធ្លីនេះថា «ប្រយ័ត្នទ្រឹស្តី អ្នកឈ្នះបានដី អ្នកចាញ់បានលុយ» ជាមួយគ្នា លោកហ៊ុន សែន ក៏ធ្លាប់បានបង្កើតក្រុមយុវជនចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋផងដែរ។ ករណីនេះអ្នកវិភាគចាត់ថា លោកហ៊ុន សែន ចេះដឹងពីជម្លោះដីធ្លីស៊ីជម្រៅណាស់។
បញ្ហាដីធ្លីនៅ កម្ពុជាបានផ្ទុះខ្លាំងឡើងក្នុងរយៈពេលពីរអាណត្តិចុងក្រោយនេះ ជាកត្តាមួយរួមចំណែកឲ្យគណបក្សប្រជាជនកម្ពុជាបាត់សំឡេងឆ្នោត ជាច្រើន។ ហើយប្រសាសន៍របស់លោកហ៊ុន សែន នៅពេលនេះ ក៏មិនមែនជាការចៃដន្យដែរ គឺលោកថ្លែងនៅខណៈពេលដែលអ្នកមានជម្លោះដីធ្លីនៅទូទាំងប្រទេស បន្តឡើងមកដាក់ញត្តិ រកអន្តរាគមន៍រឿងនៅភ្នំពេញ ដូចករណីប្រជាពលរដ្ឋមកពីខេត្តក្រចេះ អ្នកភូមិឡពាង មកពីខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋមកពីខេត្តកំពង់ស្ពឺ កោះកុង និងជាបន្តបន្ទាប់មកពីខេត្តត្បូងឃ្មុំជាដើម៕
សូមសរសេរមកកាន់អ្នកស្រី ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
ថ្ងៃចន្ទ ទី18 សីហា 2014
http://vodhotnews.com

លោកនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន កាលពីកន្លងទៅ

Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!