Popular Articles & Posts
សម្ដេចព្រះសង្ឃរាជ ជួន ណាត
ចលនាចំនួន៥ស្ថិតក្នុងបញ្ជីខ្មៅ
ហូជីមិញសម្លាប់ខ្លួនដើម្បីអ្វី?
លោកហ៊ុនសែន&ទ្រង់ធម្មិកោ
និស្សិតមួយក្រុមចំអកអោយ លោក ស៊ូប៊ែឌី
ស្តាប់ចំររៀងរបស់លោក កុយ វណ្ណា
មហិច្ចតាលោកហ៊ុនសែន
Secret to Living a Perfect Life
អាចារ្យមៀននិងខ្មោចយួនហួជីមិញ
ល្បិចកលយួន 1 2
អង្គការប្រហាជីវិត្ត
ចលនាចំនួន៥ស្ថិតក្នុងបញ្ជីខ្មៅ
ហូជីមិញសម្លាប់ខ្លួនដើម្បីអ្វី?
លោកហ៊ុនសែន&ទ្រង់ធម្មិកោ
និស្សិតមួយក្រុមចំអកអោយ លោក ស៊ូប៊ែឌី
ស្តាប់ចំររៀងរបស់លោក កុយ វណ្ណា
មហិច្ចតាលោកហ៊ុនសែន
Secret to Living a Perfect Life
អាចារ្យមៀននិងខ្មោចយួនហួជីមិញ
ល្បិចកលយួន 1 2
អង្គការប្រហាជីវិត្ត

វេបសាយកំណាព្យល្អៗ
- សៀវភៅកាព្យនិទានសម្រាប់កុមារកម្ពុជា
- សំនៀងកំណាព្យស្នេហ៍ - ផែន សុផល
- កំណាព្យ - អឿន សុខន
- ប្រជុំកំណាព្យខ្មែរ -នាក់ វ៉ាននី
- ផ្ទះកវីខ្មែរ -ប្រជុំកវី
- កំណាព្យ -យឹម កិច្ចសែ
- ក្លឹបកំណាព្យខ្មែរ
- ការស្រាវជ្រាវកំណាព្យខ្មែរ
- របៀបសូត្រកំណាព្យ

វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs

អត្តបទទាក់ទង់រឿងសុខភាព
Bee Venom Can Kill HIV
ផឹកទឹកតិចប្រយ័ត្នកើតរោគមហារីក
15 food For Kidney Disease
15 Food For Kidney Health
ផឹកទឹកតិចប្រយ័ត្នកើតរោគមហារីក
15 food For Kidney Disease
15 Food For Kidney Health

កំណាព្យ Poems
បើចង់ឯករាជ្យ កុំឲ្យយួនត្រួត
ខ្មាំងរបស់ខ្មែរ
ចង់រឹតត្បិតសេរីភាព
ក្មេងសម័យឥឡូវ
ធម្មជាតិត្រូវបានគ្រប់គ្រងដោយក្រឹត្យក្រម
Success
បណ្តាំកវី សេក សេរី
ខ្មែរឆីត្រកួន យួនឆីស្រុកខ្មែរ
សង្គមខ្មែរ
ខ្មាំងរបស់ខ្មែរ
ចង់រឹតត្បិតសេរីភាព
ក្មេងសម័យឥឡូវ
ធម្មជាតិត្រូវបានគ្រប់គ្រងដោយក្រឹត្យក្រម
Success
បណ្តាំកវី សេក សេរី
ខ្មែរឆីត្រកួន យួនឆីស្រុកខ្មែរ
សង្គមខ្មែរ

Powered by Blogger.

Monday, August 18, 2014

ពលរដ្ឋមានបញ្ហាដីមកពីខេត្តក្រចេះ ចងបដាថ្កោលទោស និងប្រឆាំងការរំលោភយកដីពីសំណាក់អាជ្ញាធរនៅរបងរដ្ឋសភា កាលពីព្រឹកថ្ងៃទី១៨ សីហា ២០១៤។ RFA/Uon Chhin
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានដកតំណែងអភិបាលខែត្រ រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនានា ដែលមិនខិតខំដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ពិសេសរឿងជម្លោះដីធ្លី។
លោកបានបន្ទោសទៅថ្នាក់ក្រោមរបស់លោកថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនោះ មើលតែតាមផែនទី និងមិនបានចុះទៅមើលផ្ទាល់ ព្រមទាំងមិនបានអនុវត្តទៅតាមអនុសាសន៍របស់គាត់ដែលបណ្ដាលឲ្យមាន ជម្លោះដីធ្លីនេះ។
មន្ត្រីសង្គមស៊ីវិលគាំទ្រចំពោះការលើកឡើងរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះថាល្មមដល់ពេលរដ្ឋាភិបាលចាត់វិធានការដោះស្រាយដើម្បីបញ្ចប់ វិបត្តិដីធ្លីនេះហើយ។
មន្ត្រីស៊ើបអង្កេតផ្នែកការពារសិទ្ធិមនុស្សជាន់ខ្ពស់នៃសមាគម អាដហុក (Adhoc) ចាត់ទុកការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា លោកមិនដឹងអំពីបញ្ហាជម្លោះដីធ្លីកន្លងមកនោះ ថាជាកាយវិការមិនទទួលខុសត្រូវ។
ការលើកឡើងរបស់លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតអំពីបញ្ហាដីធ្លីបែបនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខ ស្បៀង និងអាហារូបត្ថម្ភនៅវិមានសន្តិភាព ថ្ងៃទី១៨ សីហា ថា លោកមិនបានទទួលញត្តិពីប្រជាពលរដ្ឋសុំឲ្យដោះស្រាយរឿងជម្លោះដីធ្លី ដែលដាក់ជូនលោកនោះទេ៖ «សំឡេង»។
អនុប្រធានអង្កេតសមាគមអាដហុក លោក ចាន់ សុវ៉េត មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា មិនទទួលញត្តិរបស់ប្រជាពលរដ្ឋនោះ គឺជាការមិនទទួលខុសត្រូវទៅវិញទេ ពីព្រោះថា ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនដែលទទួលបានដីសម្បទាន សេដ្ឋកិច្ចពីរដ្ឋាភិបាលកន្លងមក ពួកគាត់នាំគ្នាយកញត្តិមកដល់ខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី។
យ៉ាងនេះក្ដី លោក ចាន់ សុវ៉េត លើកឡើងថា លោកនាយករដ្ឋមន្ត្រីល្មមដោះស្រាយពីបញ្ហាជម្លោះដីធ្លីនេះហើយ។ លោក ចាន់ សុវ៉េត គាំទ្រលោក ហ៊ុន សែន ចំពោះការព្រមានដកមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន និងជំរុញឲ្យខំធ្វើការដោះស្រាយជូនប្រជាពលរដ្ឋនោះ៖ «សំឡេង»។
លោក ហ៊ុន សែន ក៏ព្រមានដល់ប្រជាពលរដ្ឋមួយក្រុមទៀត ដែលលោកចាត់ទុកថា ប្រជាពលរដ្ឋទាំងនោះគ្មានដីពិតប្រាដកទេ ក៏ធ្វើការទាមទារដែរ ព្រោះបើបើទាមទារឈ្នះបានដី ចាញ់បានលុយ។ លោកបញ្ជាក់ថា ក្រុមប្រជាពលរដ្ឋទាំងនេះ បើដាក់ពាក្យស្នើសុំឲ្យបានច្បាស់លាស់ រដ្ឋាភិបាលនឹងផ្ដល់ដីសង្គមកិច្ចជូន។
ក្រៅពីនេះ លោក ហ៊ុន សែន បន្ទោសទៅមន្ត្រីថ្នាក់ក្រោម និងក្រុមហ៊ុនថា មូលហេតុដែលបង្កឲ្យមានជម្លោះដីធ្លីនេះ ដោយសារតែមិនព្រមអនុវត្តតាមអនុសាសន៍របស់លោក គោលនយោបាយស្បែកខ្លា។ នៅក្នុងពិធីនោះ លោក ហ៊ុន សែន ក៏បានសាកសួរអភិបាលខែត្រក្រចេះ លោក ស ចំរុង អំពីបញ្ហាជម្លោះដីធ្លីនៅខែត្រក្រចេះ ដែរ ដែលប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋនាំគ្នាឡើងមកតវ៉ានៅភ្នំពេញនោះ។ ទន្ទឹមនឹងនេះ លោក ហ៊ុន សែន បែរជាសរសើរគណបក្សប្រឆាំងផងដែរ ក្នុងការពារប្រជាពលរដ្ឋនោះ។ លោក ហ៊ុន សែន ព្រមានដកតួនាទី ប្រសិនបើមន្ត្រីទាំងនោះធ្វើការមិនមានប្រសិទ្ធភាពទេនោះ៖ «សំឡេង»។
លោក ចាន់ សុវ៉េត បដិសេធប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលើកឡើងថា ប្រជាពលរដ្ឋមួយចំនួនគ្មានដីហើយធ្វើការតវ៉ា បើឈ្នះបានដី ចាញ់បានលុយនោះ។ លោកសង្កត់ធ្ងន់ថា មន្ត្រីថ្នាក់ក្រោមមួយចំនួនក៏បន្លំរបាយការណ៍ផ្ញើជូនលោកនាយក រដ្ឋមន្ត្រី និងប្រព្រឹត្តអំពើពុករលួយក្នុងករណីជម្លោះដីធ្លីនេះ។
លោក ចាន់ សុវ៉េត បង្ហាញរបាយការណ៍ ៦ខែ ដើមឆ្នាំ២០១៤ បញ្ហាជម្លោះដីធ្លីមានជាង ១០០ករណី និងមានប្រជាពលរដ្ឋចំនួន ៩៥នាក់ ជាប់បណ្ដឹងនៅតុលាការ ក្នុងនោះមានជាប់ពន្ធនាគារនៅឡើយ និងមួយចំនួនទៀត ត្រូវបានតុលាការដោះលែងវិញជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Subscribe to:
Post Comments
(Atom)
សេវាកម្មទូរស័ព្ទផ្ទះផ្តល់ជួនតម្លៃពិសេសនិងអាចតេទៅកាន់80ប្រទេស ដោយគ្មានកំណត់ ថែមទាំងលោកអ្នកអាចប្រើមិនគិតថ្លៃ បើលោកអ្នករកបានអតិថិជនដែលប្រើសេវាកម្មដូចគ្នាបាន៥នាក់សម្រាប់អតិថិជននៅក្នុងប្រទេសទាំងនេះ

0 comments:
Post a Comment
Thank you for your comments!