ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Friday, August 15, 2014

អ្នកតវ៉ានៅមុខស្ថានទូតវៀតណាមបានដុតទង់ជាតិវៀតណាម នៅរសៀលថ្ងៃទី ១២ សីហា ឆ្នាំ ២០១៤ នៅក្បែរស្ថានទូតវៀតណាម។
Photo: បណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម
មន្ត្រីរដ្ឋាភិបាលកម្ពុជា លើកឡើងថា
ការដុតទង់ជាតិក្នុងពេលបាតុកម្មដោយអ្នកតវ៉ា អាចជារឿងអសីលធម៌
ប៉ុន្តែវាក៏មិនមែនជារឿងចម្លែកដែលមិនធ្លាប់កើតឡើងនៅលើពិភពលោក
នោះដែរ។
ការអះអាងរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជា បែបនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសវៀតណាម ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការច្បាប់ចំពោះបាតុករខ្មែរ ដែលបានធ្វើបាតុកម្ម និងដុតទង់ជាតិវៀតណាម កាលពីពេលថ្មីៗនេះ។
ឆ្លើយតបនឹងការលើកឡើងរបស់រដ្ឋាភិបាលវៀតណាម ដែលស្នើឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការបញ្ឈប់បាតុកម្មរបស់ពលរដ្ឋខ្មែរក្រោម និងដុតទង់ជាតិវៀតណាម នោះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍នៅថ្ងៃទី១៥ សីហា ថា ប្រទេសកម្ពុជា ខុសពីប្រទេសវៀតណាម។ លោកថា កម្ពុជា ជាប្រទេសដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូច្នេះពលរដ្ឋកម្ពុជា មានសិទ្ធិសេរីភាពក្នុងការសម្ដែងមតិ ឲ្យតែការសម្ដែងមតិនោះ ធ្វើឡើងដោយស្របច្បាប់ និងអហិង្សា។
លោក ខៀវ សុភ័គ បន្តថា វាធម្មតាទេដែលប្រទេសវៀតណាម អាក់អន់ចិត្តនៅពេលទង់ជាតិរបស់ខ្លួនត្រូវបានដុត។ លោកថា ប្រសិនបើគេដុតទង់ជាតិកម្ពុជា ក៏ពលរដ្ឋខ្មែរអន់ចិត្តដូចគ្នាអ៊ីចឹងដែរ។ លោក ខៀវ សុភ័គ ចាត់ទុកការដុតទង់ជាតិរបស់បាតុករ ថាជារឿងអសីលធម៌។ តែទោះជាយ៉ាងណា លោកថា បញ្ហានេះ វាកើតឡើងសឹងជាទូទៅហើយនៅលើពិភពលោក។ លោកថា សូម្បីតែជនជាតិវៀតណាម ក៏បានដុតទង់ជាតិចិន ដែរ នៅពេលពួកគេធ្វើបាតុកម្មប្រឆាំងប្រទេសចិន ពេលមានជម្លោះដែនកោះនៅសមុទ្រចិនខាងត្បូង កាលពីពេលកន្លងទៅនេះ។
លោកថា រដ្ឋាភិបាលកម្ពុជា សោកស្ដាយចំពោះអ្វីដែលបានកើតឡើងកន្លងមក ប៉ុន្តែលោកជឿជាក់ថា វាមិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងកម្ពុជា និងវៀតណាម ឡើយ ព្រោះលោកថា រឿងនេះមិនមែនជាគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ឡើយ។ យ៉ាងណាក៏ដោយចុះ លោកថា ប្រវត្តិសាស្ត្រនៅតែជាប្រវត្តិសាស្ត្រ គេមិនអាចលុបបំបាត់វាបាននោះទេ៖ «នេះមិនមែនជាគោលការណ៍ ឬគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ទេ។ ខ្ញុំជឿថា មិនប៉ះពាល់ (ទំនាក់ទំនងល្អកម្ពុជាវៀតណាម) ទេ ព្រោះថា អ្នកអស់ហ្នឹងវាជាមតិមួយក្នុងប្រទេសប្រជាធិបតេយ្យ ប៉ុន្តែមិនមែនជាគោលការណ៍របស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អ្វីដែលជាគោលការណ៍រដ្ឋាភិបាល យើងគោរពគោលការណ៍ ប្រកាន់ខ្ជាប់នូវទំនាក់ទំនងល្អក្នុងប្រទេសជាមិត្ត មិនឆ្លុះបញ្ចាំងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល»។
លោក ខៀវ សុភ័គ បន្តថា ទោះជាយ៉ាងណាក៏ដោយ បាតុកម្មរបស់ខ្មែរក្រោម និងបណ្ដាញយុវជនប្រឆាំងវៀតណាម នៅកម្ពុជា នេះ រដ្ឋាភិបាលកម្ពុជា អាចគ្រប់គ្រងស្ថានការណ៍បាន។
នៅថ្ងៃទី១៥ សីហា នេះដែរ សហគមន៍ខ្មែរកម្ពុជាក្រោម ចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីថ្លែងអំណរគុណដល់អ្នកចូលរួម និងអ្នកជួយឧបត្ថម្ភក្នុងពេលបាតុកម្មកន្លងមក។ សហគមន៍ខ្មែរកម្ពុជាក្រោម ក៏រិះគន់រដ្ឋាភិបាលវៀតណាម ដែលសហគមន៍ចោទថា ម្តងហើយម្តងទៀតជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការបង្ក្រាបបាតុករអហិង្សានៅមុខស្ថានទូតវៀតណាម។ ពួកគេចាត់ទុកសកម្មភាពរបស់រដ្ឋាភិបាលវៀតណាម នេះ ថាជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងជាការរំលោភទៅលើគោលការណ៍របស់អាស៊ាន មិនអាចប្រកែកបាន។ ពួកគេថា រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម គ្មានសិទ្ធិ និងឥទ្ធិពលអីមកបង្គាប់បញ្ជាកម្ពុជា ដែលជាប្រទេសប្រកាន់យករបបនយោបាយប្រជាធិបតេយ្យសេរី តាមតែអំពើចិត្តនោះទេ។
ទោះជាយ៉ាងណា ពួកគេថា វាជាបាតុកម្មអហិង្សាដោយឈរលើស្មារតីគោរពមិត្តភាពជាមួយប្រទេសជិត ខាងល្អ មិនបង្កឲ្យមានការប្រកាន់ពូជសាសន៍ ឬអរិភាពជាមួយប្រទេសវៀតណាម ឡើយ ហើយថា ពួកគេនឹងមិនទទួលខុសត្រូវចំពោះក្រុមទាំងឡាយណា ដែលធ្វើសកម្មភាពមិនឋិតនៅក្នុងការរៀបចំរបស់ពួកគេឡើយ។
សេចក្តីថ្លែងការណ៍សហគមន៍ខ្មែរកម្ពុជាក្រោមដដែល ក៏បញ្ជាក់ដែរថា ក្រុមដឹកនាំបាតុកម្មប្រឆាំងការបំភ្លៃប្រវត្តិសាស្ត្ររបស់វៀតណាម នឹងផ្អាកធ្វើបាតុកម្ម ដើម្បីរង់ចាំលទ្ធផលធ្វើការរបស់ក្រសួងការបរទេសកម្ពុជា ជាមួយរដ្ឋាភិបាលវៀតណាម ទៅតាមញត្តិស្នើសុំរបស់បាតុករ រហូតដល់ដំណាច់ខែសីហា នេះ។ ពួកគេបញ្ជាក់ថា បើសិនជាវៀតណាម មិនសុំទោសពលរដ្ឋខ្មែរជាសាធារណៈទេនោះ នោះពួកគេនឹងបន្តធ្វើបាតុកម្មរហូតដល់មានដំណោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Labels:នយោបាយ (Politic)
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!