ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Friday, August 15, 2014

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលទើបបានទទួលការតែងតាំងថ្មី
RFA/Vohar Cheat
អង្គភាពប្រឆាំងអំពើពុករលួយ នឹងធ្វើយុទ្ធការស្វែងរកឈ្មោះ
ឬមន្ត្រីខ្មោច ដែលនៅទទួលប្រាក់ខែពីស្ថាប័នរដ្ឋ
តែគ្មានមនុស្សធ្វើការនៅពេលឆាប់ខាងមុខ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ប្រកាសចាត់វិធានការករណីឈ្មោះខ្មោចក្នុងស្ថាប័នរដ្ឋនេះ ដោយលោកចាត់ទុកថា ជាករណីពុករលួយធំមួយដែលត្រូវចាត់វិធានការជាបន្ទាន់៖ «បានន័យ ថាខ្លួនខ្មោច ខ្លួននៅទទួលយកប្រាក់ខែ ដូច្នេះ លើកនេះយើងចាប់ខ្មោចម្ដង។ មានន័យថា បញ្ហាសាមញ្ញទេ គឺអ្នកដែលរក្សាក្របខ័ណ្ឌខ្មោចនេះទុក ហើយយកលុយរបស់ជាតិ យកដាក់ហោប៉ៅខ្លួនឯង អ្នកនោះត្រូវតែប្រឈមមុខនឹងការកេងយកផលប្រយោជន៍ដោយខុសច្បាប់»។
លោក ឱម យ៉ិនទៀង ថ្លែងបែបនេះក្នុងកិច្ចពិគ្រោះយោបល់រវាងអង្គភាពប្រឆាំងអំពើពុក រលួយ និងវិស័យឯកជននៅការិយាល័យប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃទី១៥ ខែសីហា។ លោកបញ្ជាក់ថា មន្ត្រីណាដែលមានជាប់ពាក់ព័ន្ធក្នុងរឿងនេះ អាចមានទោសដាក់ពន្ធនាគាររយៈពេលពីរឆ្នាំ។
ទាក់ទងបញ្ហានេះ អង្គភាពប្រឆាំងអំពើពុករលួយ នឹងចាប់ផ្ដើមប្រកាសព័ត៌មាននេះទៅគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ ជាផ្លូវការ នៅសប្ដាហ៍ក្រោយនេះ។
មុននឹងមានវិធានការ អង្គភាពប្រឆាំងអំពើពុករលួយ នឹងទុករយៈពេល ៣ខែ ចាប់ពីថ្ងៃប្រកាសព័ត៌មាន ដើម្បីស្ថាប័ននីមួយៗមានពេលសម្អាតបញ្ជី ឬលុបឈ្មោះខ្មោចចេញពីបញ្ជីបើកប្រាក់ខែរដ្ឋនោះ។ ស្ថាប័នដដែលនេះ នឹងធ្វើកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ ដើម្បីអនុវត្តការងារនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Labels:នយោបាយ (Politic)
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!