ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Friday, August 15, 2014
លោក ​សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។
លោក ​សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។

ហេង រស្មី
15 សីហា 2014
វីអូអេខ្មែរ
ភ្នំពេញ—
បើ​ទោះ​បី​គណបក្ស​សង្គ្រោះ​ជាតិ​ឈាន​ដល់​ដំណាក់​កាល​ចូល​អង្គុយ​ប្រជុំ​ ក្នុង​សភា​ក៏ដោយ​ ក៏​លោក​ សម រង្ស៊ី​ មេដឹក​នាំ​គណបក្ស​ បាន​ប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​សារជាថ្មី​ថា ​ជំហរ​របស់​គណបក្ស​គឺមិន​កែ​ប្រែទេ ​គឺ​នៅ​តែ​ប្រកាន់​ជំហរ​ទាមទារ​ឱ្យមាន​ការ​ផ្លាស់​ប្តូរ​របៀប​គ្រប់​គ្រង​ របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ដែល​បាន​ត្រួត​ត្រា​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជិត​៣០​ឆ្នាំ។​
លោក​បាន​និយាយ​ថា៖​«ជំហរ​គណបក្ស​សង្គ្រោះជាតិ​នៅ​ដដែល​គឺ​ ស្មោះ​ត្រង់​ជាមួយ​ប្រជារាស្ត្រ​ជានិច្ច​មិន​ក្បត់​ប្រជារាស្ត្រ​ដាច់​ខាត»។ ​
ការ​សន្យា​សារជាថ្មី​របស់​លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ឡើង​នៅ​វត្ត​សាមគ្គី​រង្ស៊ី​ ដែល​ជា​វត្ត​មួយ​ភាគ​ច្រើន​មាន​ព្រះ​សង្ឃ​និមន្ត​មក​ពី​ទឹក​ដី​ខ្មែរកម្ពុជា ​ក្រោម​គង់​នៅ។​
លោក​ សម រង្ស៊ី​ មាន​ប្រសាសន៍​ប្រាប់​ក្រុម​ប្រជាពលរដ្ឋមក​ពី​ខេត្ត​ក្រចេះ​ដែល​បាន​មក​ ស្នាក់​នៅ​ក្នុង​វត្ត​សាមគ្គី​រង្សីក្រោយ​ពីមាន​ជម្លោះ​ដីធ្លី។​លោក​មាន​ ប្រសាសន៍​ថា​សុំឱ្យប្រជាពលរដ្ឋ​តាម​ដាន​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល ​ទាម​ទារ​កន្លង​មកឱ្យផ្លាស់​ប្តូរ​មេដឹក​នាំ​និង​សមាសភាព​គជប។​
លោក​បាន​បញ្ជាក់​ថា​ប្រសិន​បើ​ការ​ទាម​ទារ​តាម​ផ្លូវ​ត្រង់​មិន​ដល់​គោល​ ដៅ​នៅ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ដើរ​ផ្លូវ​វាង​រហូត​ដល់​គោល​ដៅ​ដូច​គ្នា។ ក៏ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​ជំហរ​ទាម​ទារ​ដោយ​អហិង្សា​ ដើម្បី​ផ្តួល​រំលំឱ្យទាល់​តែ​បាន​នូវ​ការ​គ្រប់​គ្រង​របប់​លោក​ហ៊ុន សែន។​
លោក​បាន​និយាយ​ថា៖​«ចាំ​ តាម​ដាន​មើល​សកម្មភាព​គណបក្ស​សង្គ្រោះជាតិ​ រៀង​រាល់​ថ្ងៃ​និង​ឃើញ​ហើយ​ទោះ​ជានៅ​ក្រៅ​សភា​នៅ​ក្នុង​សភា​ពេល​ណា​ក៏​ដោយ។ ​ឃើញ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ ជាតិ​គឺ​ចេញ​មុខ​ការពារ​ប្រជារាស្ត្រ​ជានិច្ចកាល​ ប្រឆាំង​អំណាច​ផ្តាច់​ការ​ ប្រឆាំង​អំពើ​ពុក​រលួយ​ ប្រឆាំង​ភាព​អយុត្តិ​ធម៌»។​
​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់បាន​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​អស់​ជាច្រើន ​ខែ​ដើម្បី​ទាម​ទារឱ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ចេញ​ពី​តំណែង​ ទាម​ទារឱ្យបោះ​ឆ្នោត​ឡើង​វិញ​ និង​ ឱ្យផ្លាស់​ប្តូរ​សមាសភាព​គជប​ក៏ប៉ុន្តែ​ការ​ទាម​ទារ​កន្លង​មក​មិនទទួល​ បានលទ្ធផល​ទេ។​
គណបក្ស​នេះក្រោយ​មកក៏​បានផ្លាស់​ប្តូរ​របៀប​ទាមទារ​មក​ការ​ចូល​រួម​ អង្គុយ​ក្នុង​សភា​វិញ​ដែល​គណបក្ស​នេះ​រំពឹង​ថា​និង​អាច​ជាឆ្អឹង​ទទឹង​ក​ មិនឱ្យគណបក្ស​គ្រប់​គ្រង​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ធ្វើ​អ្វី​តាម​ទំនើង​ចិត្ត។​
លោក​ កែម ឡី​ អ្នក​ស្រាវ​ជ្រាវ​សង្គម​បាន​និយាយ​ថា​អ្វី​ដែល​ជា​ការ​សន្យា​របស់​មេដឹក​នាំ ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រាន់​តែ​ជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​លួង​ចិត្ត​ ប្រជា​ពលរដ្ឋ​បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​ទាម​ទារ​កន្លងមក។​
លោក​បាន​បញ្ជាក់​ថា​នៅ​ក្នុង​ការ​សម្រេច​ របស់​គជប​ និង​ រដ្ឋសភា​ទាំង​មូល​គណបក្ស​សង្គ្រោះជាតិ​មិន​អាចធ្វើ​អ្វីបានទេ​ ដោយ​សារ​តែ​គណបក្ស​ប្រជាជន​បាន​ចង​ប្រព័ន្ធ​ និង​ ត្រួតត្រា​ប្រព័ន្ធ​ជាប់​ទាំង​អស់។​
លោក​បាន​និយាយ​ថា៖​«ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​វៀរ​លែង​តែ​គណបក្ស​ប្រជាជន ​គាត់​ចង់​ធ្វើ​កំណែ​ទម្រង់​ហើយ​ផ្លាស់​ប្តូរ​ប៉ុន្តែ​បើឱ្យកម្លាំង​គណបក្ស​ សង្គ្រោះជាតិ​ទាម​ការ​នូវ​ការ​ផ្លាស់​ប្តូរ​នូវ​ភាព​ជាអ្នក​ដឹក​នាំ​មិន​អាច ​ទៅ​រួច​ទេ។​ វា​លើក​លែង​តែ​ចលនា​ប្រជាជន​មួយ​ថ្មី​ហើយ​ផ្គុំ​ជាមួយ​និង​គណបក្ស​ សង្គ្រោះជាតិ​នោះ​អាច​ផ្លាស់​ប្តូរ​នូវ​ភាព​ជាអ្នក​ដឹក​នាំ​បាន»។​
ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បែង​ចែក​គ្នា​ចុះ​ជួប​សួរសុខ​ ទុក្ខ​ប្រជា​ពលរដ្ឋ។ ​លោក​ សម រង្ស៊ី​ បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញខណៈពេល​លោក​ កឹម សុខា​អនុប្រធាន​គណបក្ស​បាន​ដាក់​គម្រោង​ជួប​ជាមួយ​ប្រជាជន​នៅ​តាម​បណ្តា​ ខេត្ត​មួយ​ចំនួន។​
ជំនួប​ដាច់​ដោយ​ឡែក​នេះ​ត្រូវ​បាន​មន្ត្រី​គណបក្ស​បាន​បង្ហាញឱ្យដឹង​ថា​ ថ្នាក់​ដឹក​នាំ​គណបក្ស​កំពុង​ព្យាយាម​ពន្យល់​ប្រជាពលរដ្ឋ​ក្រោយ​ពី​បាន​ សម្រេច​ចិត្ត​ចូល​ប្រជុំ​សភា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា៕

0 comments:

Post a Comment

Thank you for your comments!













Search