ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Thursday, August 14, 2014
យួនហៅទៀតហើយ!!
![]() |
Chairman of the National Assembly of Cambodia, Heng Samrin leads his delegation members to pay respects to the late Giap. TheHindu |
(ដោយជូលាងហាក់)
យួនបានបោយដៃហៅប្រធានសភាខ្មែរ, លោកហេងសំរិន, ទៅហាណូយ តាមរូបភាព (ការកោះអញ្ជើញ)។
ខ្មែរគ្រប់គ្នាដឹងច្បាស់ដូចថ្ងៃ ថាយួនជានរណា មានមុខការអ្វីខ្លះ ក្នុងបញ្ហាខ្មែរ ហើយមុខការទាំងនោះគេធ្វើ
ដើម្បីអ្វី។ គឺមិនមែន ដើម្បីរឹតចំណងមិត្តភាព រវាងខ្មែរនិងយួនឱ្យបានរឹងមាំល្អ ក្នុងន័យសហការជាមួយគ្នា
ដើម្បីសេចក្តីសុខសាន្ត នៃជីវិតរាស្ត្រទាំងពីរសាសន៍នោះទេ។ គឺយើងរាល់គ្នាដឹងច្បាស់ណាស់ពីចិត្តគំនិត
គោលបំណងនិងនយោបាយ ជនជាតិយួនចំពោះជនជាតិក្បែរខាង គឺខ្មែរនិងលាវ ក្នុងចក្ខុវិស័យហូជីមិញ
វាតទីនិយម។ តើពេលនេះ យួនហៅលោកហេងសំរិនទៅហាណូយបីថ្ងៃដើម្បីអ្វីស្របពេលដែលខ្មែរក្រោម
កំពុងតែព្យាយាមតវ៉ា បញ្ជាឱ្យយួនសុំទោស ពីរឿងបំភ្លៃប្រវត្តិសាស្ត្រខ្មែរក្រោមដែលយួនថាជាដីពួកវាតាំង
ពីយូរយាណាស់មកហើយ តែតាមពិតពីជំនាន់ដើមមានប្រទេសចម្ប៉ានៅខ័ណ្ឌរវាងយួននិងខ្មែរក្រោមនោះ?
យើងឃើញមានសំបុត្រស្នាម ចេញពីរដ្ឋសភាអគ្គលេខាធិការដ្ឋាន ប្រកាសព័ត៌មានជូនប្រជាពលរដ្ឋខ្មែរ ឱ្យ
បានជ្រាបពីរឿងនេះ។ នេះជាការចាំបាច់ត្រឹមត្រូវមួយ ដែលសភាខ្មែរបានធ្វើ ក្នុងន័យគោរពចំពោះរាស្ត្រជា
ម្ចាស់ទឹកដីនៃរដ្ឋកម្ពុជា។ ជាការគោរពឱនលំទោនចំពោះរាស្ត្រខ្មែរ ដែលជាយថាហេតុពួកអស់លោកឥស្សរ
ជនខ្មែរ ក៏នឹងបានទទួលការគោរពកោតសរសើរ ពីរាស្ត្ររបស់លោកវិញដែរ។ នេះជាជំហ៊ានសន្សឹមៗចូល
ទៅក្នុងមោទនភាព និងសាមគ្គីភាពជាក់ស្តែងក្នុងគ្រួសារខ្មែរ ដែលខ្មែរទាំងនគរ ចង់បានជាយូរយារណាស់
មកហើយ តាំងពីសម័យក្រោយអង្គរមកម៉្លេះ។ សូមបន្តអនុវត្តគោលគំនិត ‹‹ក្នុងស្មារតីបង្រួបបង្រួមជាតិ››
ឱ្យបានជាប់លាប់ នៅគ្រប់កាលៈទេសៈ ដូចដែលប្រធានរដ្ឋសភាខ្មែរ សរសេរហៅរកជារឿយៗនោះ។
ពេលនេះ យួនបោយដៃហៅទៀតហើយ ថា(មកណេះម៉ាភ្លែត)។ កាយវិការនេះ ខ្ញុំមិនជឿទេថាវាជាកិច្ចការ
ធម្មតាដូចរាល់ដងនោះទេ។ តែវាជាកិច្ចការផលប្រយោជន៍យួន ជាកាយវិការព្រហ៊ើន ប្រមាថមើលងាយ
ចំពោះឥស្សរជនខ្មែរនិងអត្តសញ្ញាណខ្មែរ ព្រោះវាដឹងថារដ្ឋាភិបាលខ្មែរបច្ចុប្បន្នជានរណា ដុះឡើងតាមណា
ហើយផុយដូចឈើពុក ទន់ជ្រាយយ៉ាងណា នៅចំពោះមុខយួន នារយ់ៈពេលជាងបីទសវត្សរ៍កន្លងទៅនេះ។
ជាបន្ថែម កាលពីថ្ងៃ១៤សីហា ២០១៤, យោងតាមសារព័ត៌មានវិទ្យុអាស៊ីសេរី, យួនបានសម្តែងកាយវិការ
ព្រហ៊ើន ក្រអឺតក្រទមម្តងទៀត បញ្ជាឱ្យរដ្ឋាភិបាលខ្មែរ ដាក់ទ័ណ្ឌកម្មក្រុមបាតុករជនជាតិខ្មែរ ដែលកំពុងបះ
បោរ ប្រឆាំងយួនក្នុងរឿងបំភ្លៃប្រវត្តិសាស្រ្ត កម្ពុជាក្រោម។ ព្រហ៊ើនណាស់... វានៅក្នុងទឹកដីខ្មែរ ហើយមាន
ចិត្តធំ ហ៊ានជាន់ឈ្លីអធិបតេយ្យកម្ពុជា ដោយការស្រែកបញ្ជា ឱ្យរដ្ឋាភិបាលខ្មែរ ធ្វើទោសពលរដ្ឋឯង ដើម្បី
បណ្តុះផលប្រយោជន៍របស់វា... ដើម្បីសម្រេចលទ្ធផលនៃចក្ខុវិស័យវាតទីនិយមរបស់ពួកវា មកលើកម្ពុជា។
គួរកុំភ្លេចថា បីថ្ងៃមុននេះ ហ៊ុនសែនបានធ្វើសំណូមពរ ឱ្យពលរដ្ឋខ្មែរឈប់ហៅគាត់ ថាជាអាយ៉ងយួន។ តែ
សកម្មភាពរបស់ហ៊ុនសែន នឹងបង្ហាញពីឆន្ទៈ នៃការចង់រើបម្រះឬអត់ របស់គាត់ដែលមានកំណើតជាខ្មែរ។
វាជាអាម៉ាស់ធំសម្រាប់ជនជាតិយើង ដែលមេដឹកនាំខ្មែរ ត្រូវតែមានចិត្តក្លាហាន នឹងផ្លាស់ប្តូរដំណើរនយោ-
បាយ ឱ្យបានឆាប់ដោយរួសរាន់ ដើម្បីកិត្តិយស និងអធិបតេយ្យភាពរុងរឿង នៃខេមរជាតិ។ ខ្ញុំនឹងមិនបាច់
សរសេរឱ្យវែងឆ្ងាយ តទៅទៀតទេរឿងនេះ ព្រោះខ្មែរណាក៏ដឹងអស់ហើយ ពីចំណងមេត្រីភាពខ្មែរ-យួន។
អ្នកជិតខាងល្អ នឹងមិនដែលឈ្លានពានយើង តាមគ្រប់រូបភាពនោះទេ។ តែយួនវាក្រអឺតក្រទមដាក់ខ្មែរ ក៏
ព្រោះតែគណបក្សប្រជាជន បានបន្ថោកបន្ទាបរាស្ត្ររបស់ខ្លួន ឱ្យយួនមើលងាយអ៊ីចឹង។ សូមសមាជិក -
សមាជិកា នៃគណបក្សប្រជាជនទាំងអស់ ភ្ញាក់រឭកឡើងហើយបញ្ឈប់រាល់សកម្មភាព ដែលមានន័យថា
ខ្លួនជាអាយ៉ងយួន។ គ្មានរណាស្រឡាញ់ខ្មែរ ជាងខ្មែរនោះទេ... ប៉ុន្តែខ្មែរខ្លះធ្វើឱ្យខ្មែរស្អប់ខ្មែរ... ត្រូវប្រុង
ប្រយ័ត្នស្មារតី ក្នុងការជួយជ្រោមជ្រែងគ្រួសារខ្លួន។ មានកំណើតជាខ្មែរ ត្រូវចេះជួយខ្មែរគ្រប់កាលៈទេសៈ
ព្រោះនេះជាច្បាប់ធម្មជាតិ របស់សត្វលោក ដែលរាល់គ្នាតែងតែកាន់ជើងគ្រួសារខ្លួន ពេលមានទុក្ខ៕៚
ជូលាងហាក់ ពីសហរដ្ឋអាមេរិក
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!