ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Tuesday, September 2, 2014
កម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនៃសន្និសីទប្រឆាំង
អំពើពុករលួយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
សន្និសីទនេះមានមន្ត្រីជំនាញប្រឆាំងអំពើពុករលួយមកពី៣៥ប្រទេស
ចូលរួមពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា
ដើម្បីចងក្រងជាយុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយនៅពេលខាងមុខ។
សន្និសីទប្រឆាំងអំពើពុករលួយលើកទី៨ នឹងចាប់ផ្ដើមដំណើរការនៅថ្ងៃទី៣ ខែកញ្ញា។ ប៉ុន្តែនៅព្រឹកថ្ងៃទី២ ខែកញ្ញា ក្រុមការងារនៃប្រទេសជាសមាជិកទាំងអស់ បើកកិច្ចប្រជុំមួយជាមុនសិន មុននឹងសម្រេចបើកសន្និសីទជាផ្លូវការនោះ។ ក្នុងកិច្ចប្រជុំនោះ ភាគីក្រុមការងារនៃប្រទេសជាសមាជិកទាំងអស់ជជែកគ្នាត្រង់ទៅត្រង់ មកពីបញ្ហាពុករលួយដែលកើតមានក្នុងប្រទេសរបស់ខ្លួនទាំងអស់ រាប់ទាំងពីប្រសិទ្ធភាពនៃការប្រឆាំងអំពើពុករលួយ និងមូលហេតុដែលធ្វើឲ្យពលរដ្ឋរបស់ខ្លួនមិនមានជំនឿចិត្តលើ ប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋ។
ក្នុងកិច្ចប្រជុំក្រុមការងារនោះ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយអនុញ្ញាតឲ្យអ្នកសារព័ត៌មានស្តាប់ តែខ្លឹមសារបើកអង្គប្រជុំប៉ុណ្ណោះ ហើយមិនអនុញ្ញាតឲ្យអង្គុយស្តាប់ខ្លឹមសារលំអិតឡើយ។
ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លោក តុប សំ មានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំនៅកម្ពុជាលើកនេះ ជាការចែករំលែកបទពិសោធន៍រវាងប្រទេសជាសមាជិកលើប្រធានបទ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងចងក្រងគ្នាជាប្រព័ន្ធដើម្បីទប់ស្កាត់អំពើពុករលួយឆ្លងដែន។
លោក តុប សំ បានប្រដូចអំពើពុករលួយទៅជាមហារីកនៃសង្គមដែលធ្វើឲ្យសង្គមជាតិ ទាំងមូលធ្លាក់ចុះជាលំដាប់ តាំងពីផ្នែកសីលធម៌សង្គម យុត្តិធម៌សង្គម និងឈានទៅធ្វើឲ្យពលរដ្ឋបាត់បង់ជំនឿចិត្តលើអង្គការរដ្ឋ ថែមទាំងអាចធ្វើឲ្យមានវិបត្តិនយោបាយទៀតផង។
លោកក៏បានលើកឡើងពីគុណសម្បត្តិរបស់ស្ថាប័នប្រឆាំងអំពើពុករលួយនៅ កម្ពុជា តាំងពីការចងក្រងច្បាប់ ការអប់រំផ្សព្វផ្សាយ រហូតដល់ការចាប់ខ្លួនមន្ត្រីធំៗក្នុងស្ថាប័នរដ្ឋាភិបាល និងតុលាការជាដើម៖ «អង្គភាពប្រឆាំងអំពើពុករលួយ និងរាជរដ្ឋាភិបាល បានប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងអំពើពុករលួយ មកពីយល់ថា អំពើពុករលួយជាឧបសគ្គចម្បងដល់ការអនុវត្តអភិបាលកិច្ច»។
ទោះជាបែបណាក្តី ច្បាប់ប្រឆាំងអំពើពុករលួយនៅកម្ពុជា ក៏ត្រូវរងការរិះគន់ជាបន្តបន្ទាប់ពីសំណាក់សង្គមស៊ីវិលដែរ។ ចំណុចដែលគេរិះគន់ថា អង្គភាពប្រឆាំងអំពើពុករលួយមិនអាចធ្វើការងារដោយឯករាជ្យនោះនៅ ត្រង់អង្គភាពប្រឆាំងអំពើពុករលួយស្ថិតក្រោមបញ្ជារបស់ នាយករដ្ឋមន្ត្រី។ សង្គមស៊ីវិលជឿថា បើសំណុំរឿងពុករលួយពាក់ព័ន្ធនឹងសែស្រឡាយនាយករដ្ឋមន្ត្រី នោះអង្គភាពមួយនេះទំនងជាមិនហ៊ានចាត់ការឡើយ។ ម្យ៉ាងទៀត ការប្រកាសទ្រព្យសម្បត្តិក្នុងស្រោមសំបុត្រ ក៏ជាឧបសគ្គដែលរារាំងចំពោះការចូលរួមរបស់ពលរដ្ឋក្នុងការតាមដាន និងប្រយុទ្ធប្រឆាំងអំពើពុករលួយដែរ។
សន្និសីទប្រឆាំងអំពើពុករលួយលើកទី៨ ឧបត្ថម្ភដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍។ មន្ត្រីធនាគារអភិវឌ្ឍន៍អាស៊ីឲ្យដឹងថា សន្និសីទឆ្នាំនេះមានគោលបំណងស្តារទំនុកចិត្តរបស់ពលរដ្ឋចំពោះ រដ្ឋាភិបាលវិស័យឯកជននិងសង្គមស៊ីវិល។ សន្និសីទនេះ ក៏ធ្វើឡើងដើម្បីរួមគ្នារកដំណោះស្រាយរួមដើម្បីឆ្លើយតបចំពោះ បញ្ហាពុករលួយនៅអាស៊ីប៉ាស៊ីហ្វិក។ សន្និសីទនេះក៏នឹងបើកឲ្យពលរដ្ឋទូទៅចូលរួមស្ដាប់ដែរ ប៉ុន្តែអ្នកដែលមានបំណងចូលរួមស្ដាប់អាចទៅទាក់ទងអង្គភាពប្រឆាំង អំពើពុករលួយបាន ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងថ្លែងសុន្ទរកថាបើកសន្និសីទនៅថ្ងៃទី៣ ខែកញ្ញា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ដោយ វណ្ណ វិចារ
2014-09-02
2014-09-02
Labels:ពត៌មានក្នុងប្រទេស
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!