ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Tuesday, September 2, 2014
ក្រុមអ្នកវិភាគនៅក្នុងវេទិកាស្តីពីការកសាងសន្តិភាពប្រកបដោយនិរន្តរភាពនៅកម្ពុជា។
RFI/ Seoung Phearak
កម្ពុជាគ្មានសង្គ្រាម ប៉ុន្តែក៏មិនទាន់មានសន្តិភាពពេញលេញដែរ។ នេះជាការកត់សម្គាល់របស់ក្រុមអ្នកវិភាគ នៅក្នុងវេទិកាស្តីពីការកសាងសន្តិភាពប្រកបដោយនិរន្តរភាពនៅ កម្ពុជា។ វេទិកានេះបានប្រព្រឹត្តទៅពេញមួយថ្ងៃ នាថ្ងៃទី២ ខែកញ្ញានេះ ក្នុងទីស្នាក់ការរបស់វិទ្យាស្ថានសន្តិភាពកម្ពុជា និងអង្គការយុវសន្តិភាពក្នុងទីក្រុងភ្នំពេញ។ អ្នកវិភាគ និងក្រុមយុវជនដែលបានចូលរួមក្នុងវេទិកានេះព្យាយាមស្វែងរក គន្លឹះកសាងសន្តិភាពដើម្បីដាក់ជូនគណបក្សជាប់ឆ្នោតទាំងពីរ។
អ្នកចូលរួមប្រមាណជា ១០០នាក់ដែលភាគច្រើនជាយុវជនបានជួបជុំគ្នាក្នុងគោលបំណងជជែក ពិភាក្សាពីបញ្ហាសន្តិភាពនៅកម្ពុជា។ ទំនាស់ដីធ្លី បញ្ហាសេរីភាពបញ្ចេញមតិ អំពើពុករលួយ អយុតិធម៌សង្គម ដែលពលរដ្ឋជាច្រើនបានជួបប្រទះត្រូវបានវាគ្មិននានាចាត់ទុកថា គឺជាដើមហេតុបណ្តាលឲ្យសន្តិភាពនៅកម្ពុជាមិនទាន់មានស្ថិរភាព គ្រប់គ្រាន់នៅឡើយ។លោកសុខ ទូច អ្នកវិភាគ និងជាវាគ្មិនក្នុងវេទិកានោះ បានថ្លែងថា ក្រៅពីមូលហេតុដែលបានលើកឡើងខាងដើម កង្វះចំណេះដឹងរបស់មេដឹកនាំក៏ជាមូលហេតុចម្បងមួយផងដែរ។ ដោយសារតែបញ្ហានេះហើយទើបសន្តិភាពរបស់កម្ពុជាបាត់បង់ទៅវិញក្រោយ ទសវត្សរ៍ឆ្នាំ៦០។ លោកបន្តថា ចំណេះដឹងរបស់មេដឹកនាំសំខាន់ណាស់ តែទន្ទឹមនឹងនោះប្រជាពលរដ្ឋក៏ត្រូវមានចំណេះដឹងគ្រប់គ្រាន់ដែរ ទើបសង្គមមួយអាចស្វែងរកសន្តិភាពបានពិតប្រាកដ។
លោក ឡុង ខែត នាយកប្រតិបត្តិនៃអង្គការយុវសន្តិភាព បានថ្លែងផងដែរថា សន្តិភាពមិនមែនមានន័យថា ជាការគ្មានសង្គ្រាមនោះឡើយ។ ដូច្នេះ ការសម្រេចទិសដៅទៅរកសន្តិភាពពិតប្រាកដកំពុងស្ថិតនៅលើផ្លូវវែង ឆ្ងាយមួយសម្រាប់ប្រទេសកម្ពុជា។ ចំណែកលោក ឡៅ ម៉ុងហៃ អ្នកវិភាគសង្គមនិងនយោបាយក៏បានកត់សម្គាល់ដែរថា ពលរដ្ឋដែលរស់ក្នុងសន្តិភាពតែគ្មានសេរីភាពគឺមានន័យស្មើនឹង ទាសករ។
យ៉ាងណាក៏ដោយ លោកសុខ ទូច បញ្ជាក់ថា បើប្រៀបធៀបនឹងប្រទេសជិតខាង កម្ពុជាជាប្រទេសដែលមានសន្តិភាពគួរសម។ ជាក់ស្តែង កម្ពុជាមិនទាន់មានវិបត្តិនយោបាយធ្ងន់ធ្ងរដូចប្រទេសជិតខាងនោះទេ ។ លោកផ្តល់យោបល់ថា ដើម្បីធ្វើឲ្យប្រទេសកម្ពុជាទទួលបានសន្តិភាពពេញលេញ លុះត្រាតែតំណាងរាស្ត្របច្ចុប្បន្ន មិននៅក្រោមការគ្រប់គ្រងរបស់ប្រធានគណបក្ស មនុស្សគ្រប់គ្នាមិនថាអ្នកមានឬអ្នកក្រត្រូវស្ថិតនៅក្រោមច្បាប់ តែមួយ ហើយច្បាប់មិនត្រូវស្ថិតនៅលើមាត់អ្នកមានអំណាចនោះទេ។
គួរបញ្ជាក់ដែរថា វេទិកាពិភាក្សានេះមានគោលដៅប្រមូលនិងចងក្រងគំនិតរបស់អ្នក ចូលរួមទាំងអស់ដើម្បីដាក់បញ្ចូលនៅក្នុងញត្តិមួយ។ ញត្តិនោះនឹងត្រូវផ្ញើរទៅកាន់គណបក្សជាប់ឆ្នោតទាំងពីរ និងទៅរដ្ឋសភាដើម្បីជាជំនួយស្មារតីក្នុងការកសាងវប្បធម៌ សន្តិភាពប្រកបដោយនិរន្តរភាពនៅកម្ពុជា៕
Labels:ពត៌មានក្នុងប្រទេស
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!