ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Friday, March 4, 2016
អគ្គលេខាធិការរបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក អ៊ុក ស៊ុយ បានលាលែងចេញពីតំណែងជាអគ្គលេខាធិការបក្ស នៅរសៀលថ្ងៃទី៤ មីនា នេះ។
លោក អ៊ុក ស៊ុយ អះអាងថា ការលាលែងរបស់លោកនេះ មិនជាប់ពាក់ព័ន្ធអ្វីនឹងលោក ម៉ម សូណង់ដូ ដែលជាប្រធានបក្សនោះទេ ប៉ុន្តែមកពីមានការជ្រៀតជ្រែកពីអ្នកខាងក្រៅ។
ទោះជាយ៉ាងណា លោកសុំមិនអធិប្បាយលម្អិតអំពីមូលហេតុនេះទេ ដោយលោកបញ្ជាក់ថា នឹងរៀបចំសន្និសីទកាសែតនាពេលឆាប់ៗខាងមុខ។
លោក អ៊ុក ស៊ុយ អះអាងថា នឹងមានសមាជិកគណបក្សសំបុកឃ្មុំ ជាច្រើនរូបទៀត ចាប់ពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន លាលែងដូចលោកដែរ។ លើសពីនេះ បើមានការគាំទ្រ លោកអាចនឹងបង្កើតគណបក្សថ្មីមួយទៀត។
ឆ្លើយតបនឹងបញ្ហានេះ លោក ម៉ម សូណង់ដូ បញ្ជាក់ថា លោកបានសម្រេចតាមការស្នើសុំលាលែងរបស់លោក អ៊ុក ស៊ុយ រួចរាល់ហើយនៅរសៀលថ្ងៃទី៤ មីនា ដដែលនេះ។ លោក ម៉ម សូណង់ដូ អះអាងថា ការចាកចេញរបស់លោក អ៊ុក ស៊ុយ នៅពេលនេះ ជាការលាលែងដោយមិត្តភាព និងសន្តិភាព មិនមានទំនាស់ណាមួយឡើយ ហើយនឹងក្លាយជាគំរូល្អសម្រាប់អ្នកនយោបាយផ្សេងទៀត។
លោក ម៉ម សូណង់ដូ ក៏បានបន្ថែមទៀតថា លោកមិនមានការខ្វល់ខ្វាយអ្វីឡើយ បើទោះជាលោក អ៊ុក ស៊ុយ ទៅបង្កើតគណបក្សនយោបាយថ្មីទៀតក៏ដោយ ហើយការចាកចេញរបស់សមាជិកបក្សជាបន្តបន្ទាប់នេះ នឹងធ្វើឱ្យបក្សរបស់លោកកាន់តែមានភាពបរិសុទ្ធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Labels:ពត៌មានក្នុងប្រទេស
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!