ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Friday, March 4, 2016
ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០១៦ វេលាម៉ោង៨ និង៣០នាទី
នៅវិមានសន្តិភាព កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បានដាក់ចេញនៅសេចក្តីសំរេចពីរគឺ៖
១- សេចក្តីព្រាងគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០។បើយោងតាមតាមសេចក្តីប្រកាសពតិមានរបស់ទីស្តីកា គណរដឋមន្ត្រីបានឲ្យដឹងថា៖ជាងមួយទសវត្សរ៍កន្លងទៅ គិតចាប់តាំងពីឆ្នាំ ២០០៣ មក ដែលគោលនយោបាយជាតិប្រជាជនត្រូវបានដាក់ឲ្យប្រើប្រាស់ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងជាលក្ខណៈពហុវិស័យ ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយដែលពាក់ព័ន្ធនឹងប្រជាជន និងការអភិវឌ្ឍ។
វឌ្ឍនភាពគួរឲ្យកត់សម្គាល់ជាច្រើនដែលសម្រេចបានរហូតមកទល់ពេលនេះ គឺការធ្វើឲ្យប្រសើរឡើងនូវគុណភាពនៃជីវិតរបស់ប្រជាជន ជាពិសេស អាយុកាលសង្ឃឹមរស់ (កើនឡើងពី ៥៨ឆ្នាំ សម្រាប់បុរស និង៦៤ឆ្នាំ សម្រាប់ស្ត្រីនៅឆ្នាំ ២០០៤ ដល់ ៦៧ឆ្នាំ សម្រាប់បុរស និង៧១ឆ្នាំសម្រាប់ស្ត្រីនៅឆ្នាំ២០១៣)។
ស្ថានភាពសុខភាពរបស់ មាតា ទារក និងកុមារ មានភាពប្រសើរឡើងជាលំដាប់ ដែលស្តែងឡើងតាមការធ្លាក់ចុះយ៉ាងច្រើននៃអត្រាមរណៈភាពមាតា ទារក និងកុមារ។ ការទទួលបានការអប់រំបានប្រសើរឡើងជាលំដាប់ ទាំងបរិមាណ ទាំងគុណភាព ដោយបានកាត់បន្ថយ ទាំងគម្លាតរវាងតំបន់ទីប្រជុំជន និងតំបន់ជនបទ ទាំងយុគភាពយេនឌ័រក្នុងវិស័យអប់រំ។ សេដ្ឋកិច្ចជាតិមានការរីកលូតលាស់យ៉ាងឆាប់រហ័ស ទាំងបរិមាណ ទាំងគុណភាព។ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើនត្រូវបានបង្កើតឡើងដោយបានជំរុញឲ្យ មានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស (ផ.ស.ស. ក្នុងប្រជាជនម្នាក់បានកើនឡើងពី ៣៦៧ដុល្លារក្នុងឆ្នាំ២០០៣ ដល់ ១១៣៦ដុល្លារក្នុងឆ្នាំ២០១៤និង២២១៧ដុល្លារក្នុងឆ្នាំ២០១៥) និងដែលបានបង្កើតការងារជាច្រើនថែមទៀត ហើយបានរួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយភាពក្រីក្រ (អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយពី ២២,៩% ក្នុងឆ្នាំ២០០៩ មកនៅជុំវិញ១៤%ក្នុងឆ្នាំ ២០១៤)។
គោលនយោបាយជាតិប្រជាជន (២០១៦-២០៣០) រៀបចំឡើងដោយក្រសួងផែនការផ្តោតលើក្របខ័ណ្ឌទស្សនៈពីរ ៖ (ទី១) បន្តឈរលើគោលការណ៍ដែលមានចែងនៅក្នុងគោលនយោបាយជាតិប្រជាជនឆ្នាំ ២០០៣ ដោយទទួលស្គាល់និងគាំទ្រចំពោះសិទ្ធិរបស់គូស្វាមីភរិយា និងបុគ្គលទាំងអស់ឲ្យមានសិទ្ធិជាមូលដ្ឋានក្នុងការសម្រេចចិត្តដោយ សេរី និងដោយទទួលខុសត្រូវលើចំនួនកូន និងការពន្យារកំណើត ហើយឲ្យមានលទ្ធភាពទទួលបាននូវព័ត៌មាន ការអប់រំ សេវា និងមធ្យោបាយ ដើម្បីធ្វើការសម្រេចចិត្តនេះ និង(ទី២) បង្ហាញអំពីស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍសេដ្ឋកិច្ច និងស្ថានភាពប្រជាសាស្ត្រ, វិភាគអំពីផលវិបាកចម្បងៗផ្នែកប្រជាសាស្ត្រមកលើការអភិវឌ្ឍក្នុងពេល បច្ចុប្បន្ន និងអនាគត, កំណត់នូវការតម្រង់ទិសមួយចំនួនដែលមានលក្ខណៈគោលនយោបាយ និងកម្មវិធី។
២- សេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធានការហាម ការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ ៖អនុក្រឹត្យនេះរៀបចំឡើងដោយក្រសួងសុខាភិបាល ដោយអនុលោមតាមមាត្រា១៩ នៃច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៥/០០៤ ចុះថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ។
សេចក្តីព្រាងអនុក្រឹត្យនេះមាន៧ជំពូក និង១៧មាត្រាមានគោលបំណងសំខាន់ៗដូចតទៅ៖
- ការចូលរួមការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ
- ការពារ និងទប់ស្កាត់ការរងផ្សែងផលិតផលថ្នាំជក់ដែលបង្កឲ្យមានហានិភ័យសុខភាពដល់អ្នកនៅជុំវិញ និងបរិស្ថាន
- កាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់។
នៅក្នុងសេចក្តីព្រាងអនុក្រឹត្យនេះ ក៏មានចែងអំពីការផាកពិន័យកំរិតស្រាលដល់បុគ្គលដែលប្រព្រឹត្តល្មើសគឺ ២០.០០០រៀល (ពីរម៉ឺនរៀល) ចំពោះអ្នកជក់បារីនៅកន្លែងហាមឃាត់ និង៥០.០០០រៀល (ប្រាំម៉ឺនរៀល) ចំពោះម្ចាស់កន្លែងដែលមិនព្រមបិទសញ្ញាហាមជក់បារី ឬនៅតែបន្តដាក់បង្ហាញចានគោះបារី។
ក្រៅពីរបៀបវារៈពីរខាងលើនៅក្នុងកិច្ចប្រជុំម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានក្រើនរំលឹកដល់ក្រសួងសាធារណៈការនិង ដឹកជញ្ជូនឲ្យបង្កើនល្បឿន និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើប័ណ្ណ និងការផ្ទេរប័ណ្ណសំគាល់យានយន្តក៏ដូចជាប័ណ្ណបើកបរជូនប្រជាពលរដ្ឋ ដែលជាម្ចាស់យានយន្តទៅតាមការកំណត់នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ផងដែរ។សម្តេចហុនសែនក៏ប្រកាសឲ្យដឹងថាលោកឈប់ចងក្រវ៉ាតកហើយពេល មកប្រជុំគណរដ្ឋមន្ត្រី៕
(ដកស្រង់ ពី Newsfeedសាធារណៈ នៃ គហទំព័រ មាតុភូមិ – រាជរដ្ឋាភិបាលអនុមត្ត័គោលនយោបាយប្រជាជន ២០១៦-២០៣០និងអនុក្រឹត្យហាមជក់ឬបង្ហុយផ្សែងបារីនៅកន្លែងធ្វើការឬទីសាធារណៈ )

Labels:ពត៌មានក្នុងប្រទេស
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!