ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Saturday, March 5, 2016

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងក្រុមយុវជនគាំទ្រ
ប្រចាំខេត្តព្រះសីហនុ បានរារាំងយុវជនមួយក្រុមមានគ្នាប្រមាណ
៥០នាក់ ដែលប៉ុនប៉ងចូលជួបលោក កឹម សុខា
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ
ចុះមកជួបអ្នកគាំទ្រនាមូលដ្ឋានឃុំឧកញ៉ាហេង ស្រុកព្រៃនប់
កាលពីព្រឹកថ្ងៃសៅរ៍ ទី៥ ខែមីនា។
តំណាងក្រុមយុវជនទាំងនោះនិយាយថា ពួកគេមានគោលបំណងចង់ជួប លោក កឹម សុខា ពេលនេះ គឺដើម្បីចង់សួរសំណួរទាក់ទងព័ត៌មានចុះផ្សាយអំពីសារសំឡេងឆ្លើយ ឆ្លងស្នេហារបស់លោក ដែលត្រូវបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងប្រព័ន្ធព័ត៌មានចុះផ្សាយក្នុងប៉ុន្មានថ្ងៃមកនេះដើម្បីចង់ដឹង ការពិត។
សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ គណបក្សសង្គ្រោះជាតិ លោក សុខ សាវ៉ាត បានចាត់ទុកវត្តមានរបស់យុវជនមួយក្រុមដែលអះអាងថា ជានិស្សិតមកពីខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ ជាដើម ចង់ចូលជួបលោក កឹម សុខា ថា មានបំណងមករំខានវេទិកាជួបជុំសមាជិកគាំទ្រគណបក្សខ្លួន។
ផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុអាស៊ីសេរី ដែលចុះទៅយកព័ត៌មាន នៅវេទិកាជួបជុំនាឱកាសនោះ លោក សុខ សាវ៉ាត ចោទថា ក្រុមយុវជនទាំងនោះមានអ្នកនៅពីក្រោយ ឬមានការចាត់តាំងត្រឹមត្រូវពីគណបក្សផ្សេងណាមួយក្នុងគោលដៅមក រំខានការជួបពិភាក្សារវាង លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងសមាជិកគាំទ្រ រៀបចំនៅឃុំឧកញ៉ាហេង ស្រុកព្រៃនប់។ ប៉ុន្តែលោកថា ការប៉ុនប៉ងរបស់យុវជនទាំងនោះត្រូវបរាជ័យ ដោយត្រូវក្រុមយុវជនគាំទ្រគណបក្សសង្គ្រោះជាតិ ទប់ស្កាត់បានទាន់ពេលវេលា។
តំណាងយុវជនមួយក្រុមដែលអះអាងជាតំណាងនិស្សិតមួយចំនួនមកតាម សកលវិទ្យាល័យមួយចំនួនគឺយុវជន ស្រី ចំរើន បានឲ្យដឹងនៅលើចិញ្ចើមផ្លូវជាតិលេខ ៤ ជិតវេទិកាប្រមូលផ្តុំរបស់គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃសៅរ៍ ទី៥ ខែមីនា ថា គោលបំណងពួកគេមកជួបលោក កឹម សុខា ពេលនេះ គឺចង់សួរសំណួរទាក់ទងការចុះផ្សាយសារសំឡេងឆ្លងឆ្លើយស្នេហាជាមួយ ស្រីកំណាន់ម្នាក់ ដើម្បីចង់ដឹងថា តើសារជាសំឡេងនោះជាសំឡេងពិត ឬបែបណា។ យុវជន ស្រី ចំរើន ថ្លែងថា ពួកគេមិនមានបំណងណាមួយមករំខានវេទិកាជួបជុំរបស់គណបក្សសង្គ្រោះ ជាតិ នោះទេ។ យុវជនដែលមានរូបរាងកាយស្គមស្គាំងរូបនេះ ក៏បានឲ្យដឹងដែរថា សកម្មភាពរបស់ក្រុមគេ គឺមិនមានអ្នកនយោបាយ ឬបុគ្គលណាមួយនៅពីក្រោយសកម្មភាព ឬផ្ដល់ថវិកាមកឲ្យក្រុមខ្លួនធ្វើសកម្មភាពដូចមនុស្សមួយចំនួនចោទ ទេ។
ទាក់ទិនបញ្ហានេះ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ
ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋគាំទ្ររាប់ពាន់នាក់
ដោយមិនចង់ឆ្លើយឆ្លងរឿងឥតប្រយោជន៍
ដែលត្រូវគេប្រឌិតឡើងមកលើរូបលោកនោះទេ។ ផ្ទុយទៅវិញ លោក កឹម សុខា
បានប្រកាសដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចាប់ពីថ្នាក់មូលដ្ឋាន
ដល់ថ្នាក់តំណាងរាស្ត្រ ត្រូវខិតខំរកយុត្តិសាស្ត្រល្អៗ
ដើម្បីឈានដល់ឈ្មោះការបោះឆ្នោតឃុំសង្កាត់
និងបោះឆ្នាំជាតិនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨
ដើម្បីឈ្នះឆ្នោតសង្គ្រោះប្រទេសជាតិ
និងប្រជាជនឲ្យរួចផុតពីការគាបសង្កត់ផ្សេងៗ។ ជាងនេះ លោក កឹម សុខ
ក៏បានអំពាវនាវដល់សមាជិកគណបក្សសង្គ្រោះជាតិ ទាំងអស់
មិនត្រូវតបតរឿងឥតប្រយោជន៍ដែលក្រុមមួយចំនួនបង្កើតឡើងទេ
ហើយត្រូវនាំគ្នាគិតគូររឿងប្រយោជន៍ជាតិ
និងប្រជាពលរដ្ឋជាធំទើបជាការប្រសើរ។
មន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) និងអង្គការលីកាដូ (LICADHO) ដែលចុះអង្កេតដល់ទីតាំងរៀបចំវេទិការបស់គណបក្សសង្គ្រោះជាតិ នៅឃុំឧកញ៉ាហេង ព្រឹកថ្ងៃសៅរ៍ ទី៥ ខែមីនា បង្ហាញទស្សនៈថា មកដល់ដំណាក់កាលនេះ គួរល្មមអ្នកនយោបាយគ្រប់រូបបញ្ឈប់ប្រើឧបាយកល ឬល្បិចអាក្រក់ថោកទាប ដើម្បីបំបាក់ដៃគូប្រកួតប្រជែងបោះឆ្នោតទៀតទៅ ព្រោះជាល្បិចចាស់គំរិលពេក។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ មានប្រសាសន៍ថា គ្រប់អ្នកនយោបាយទាំងអស់ត្រូវមានភាពក្លាហានធ្វើការប្រកួតប្រជែង ដោយស្មើភាព ដើម្បីផ្ដួលគួរប្រកួតការបោះឆ្នោត។
លោកថា គ្រប់អ្នកនយោបាយត្រូវបង្ហាញលក្ខណៈថ្លៃថ្នូររបស់ខ្លួនក្នុងការ ប្រកួតប្រជែងការបោះឆ្នោត និងត្រូវប្រកាន់ជំហរថា បើហ៊ានស៊ីត្រូវហ៊ានសង ហើយបើចាញ់ ត្រូវចុះចេញដោយសន្តិវិធី ទើបជាអ្នកនយោបាយ មានចរិតថ្លៃថ្នូរ៖ «សកម្មភាពរបស់ក្រុមនិស្សិតមួយក្រុមដែលគាត់ជិះរថយន្តមកពីភ្នំពេញ និងខេត្តកំពត ជាដើមហ្នឹង ដើម្បីមកសួរអ្នកនយោបាយម្នាក់ថា តើគាត់មានទូរស័ព្ទជាមួយនារី ឬគូកំណាន់នៅក្រៅផ្ទះ ឬគ្រួសាររបស់គាត់ដែរឬអត់? ខ្ញុំយល់ថា សកម្មភាពនេះមិនទំនងទាល់តែសោះ ហើយសកម្មភាពទាំងអស់ហ្នឹង ទុកពេលវេលារបស់គាត់ដើម្បីសិក្សារៀនសូត្រ និងចូលរួមអភិវឌ្ឍប្រទេសជាតិយើងឲ្យដើរតាមគន្លងប្រជាធិបតេយ្យពិត ប្រាកដនៅកម្ពុជា»។
ជាការកត់សម្គាល់ វេទិការៀបចំដោយគណបក្សសង្គ្រោះជាតិ ដែលមានវត្តមាន លោក កឹម សុខា រៀបចំនៅឃុំឧកញ៉ាហេង ស្រុកព្រៃនប់ កាលពីព្រឹកថ្ងៃសៅរ៍ ទី៥ ខែមីនា គេសង្កេតឃើញមានវត្តមានក្រុមអ្នកកាសែតក្នុងស្រុក ស្ទើរគ្រប់ស្ថាប័នទាំងអ្នកយកព័ត៌មានមកពីរាជធានីភ្នំពេញ និងអ្នកប្រចាំការនៅខេត្តព្រះសីហនុ មានទាំងវិទ្យុ ទូរទស្សន៍ និងកាសែតបោះពុម្ពជាដើម បានបង្ហាញវត្តមានច្រើនកុះករ ដែលរូបភាពនេះមិនធ្លាប់មានពីមុនមកទេ។ អ្នកយកព័ត៌មានខ្លះនិយាយថា ការបង្ហាញវត្តមានរបស់ពួកគេនៅក្នុងវេទិកាប្រមូលផ្តុំគណបក្ស សង្គ្រោះជាតិ ពេលនេះ គឺអនុវត្តទៅតាមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំនៅរាជធានីភ្នំពេញ បង្គាប់បញ្ជាមកឲ្យផ្ដិតយករូបភាព និងអង្កេតមើលក្រែងកើតមានព្រឹត្តិការណ៍អ្វីកើតឡើង។
វេទិកាជួបជុំសមាជិកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ ក៏ឃើញមានវត្តមានកងកម្លាំងនគរបាលខេត្តព្រះសីហនុ និងនគរបាលថ្នាក់មូលដ្ឋាន បានបង្ហាញវត្តមាននៅក្បែរវេទិកាជួបជុំ និងបានជួយសម្រួលចរាចរណ៍ដល់យានយន្តគ្រប់ប្រភេទបើកឆ្លងកាត់តាម ផ្លូវជាតិលេខ ៤ នៅពីមុខវេទិកាបក្សសង្គ្រោះជាតិ តាំងពីព្រលឹម រហូតដល់ចង់កម្មវិធីនៅម៉ោងជិត ១១ព្រឹកថ្ងៃសៅរ៍ ទី៥ ខែមីនា៕
តំណាងក្រុមយុវជនទាំងនោះនិយាយថា ពួកគេមានគោលបំណងចង់ជួប លោក កឹម សុខា ពេលនេះ គឺដើម្បីចង់សួរសំណួរទាក់ទងព័ត៌មានចុះផ្សាយអំពីសារសំឡេងឆ្លើយ ឆ្លងស្នេហារបស់លោក ដែលត្រូវបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងប្រព័ន្ធព័ត៌មានចុះផ្សាយក្នុងប៉ុន្មានថ្ងៃមកនេះដើម្បីចង់ដឹង ការពិត។
សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ គណបក្សសង្គ្រោះជាតិ លោក សុខ សាវ៉ាត បានចាត់ទុកវត្តមានរបស់យុវជនមួយក្រុមដែលអះអាងថា ជានិស្សិតមកពីខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ ជាដើម ចង់ចូលជួបលោក កឹម សុខា ថា មានបំណងមករំខានវេទិកាជួបជុំសមាជិកគាំទ្រគណបក្សខ្លួន។
ផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុអាស៊ីសេរី ដែលចុះទៅយកព័ត៌មាន នៅវេទិកាជួបជុំនាឱកាសនោះ លោក សុខ សាវ៉ាត ចោទថា ក្រុមយុវជនទាំងនោះមានអ្នកនៅពីក្រោយ ឬមានការចាត់តាំងត្រឹមត្រូវពីគណបក្សផ្សេងណាមួយក្នុងគោលដៅមក រំខានការជួបពិភាក្សារវាង លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងសមាជិកគាំទ្រ រៀបចំនៅឃុំឧកញ៉ាហេង ស្រុកព្រៃនប់។ ប៉ុន្តែលោកថា ការប៉ុនប៉ងរបស់យុវជនទាំងនោះត្រូវបរាជ័យ ដោយត្រូវក្រុមយុវជនគាំទ្រគណបក្សសង្គ្រោះជាតិ ទប់ស្កាត់បានទាន់ពេលវេលា។
តំណាងយុវជនមួយក្រុមដែលអះអាងជាតំណាងនិស្សិតមួយចំនួនមកតាម សកលវិទ្យាល័យមួយចំនួនគឺយុវជន ស្រី ចំរើន បានឲ្យដឹងនៅលើចិញ្ចើមផ្លូវជាតិលេខ ៤ ជិតវេទិកាប្រមូលផ្តុំរបស់គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃសៅរ៍ ទី៥ ខែមីនា ថា គោលបំណងពួកគេមកជួបលោក កឹម សុខា ពេលនេះ គឺចង់សួរសំណួរទាក់ទងការចុះផ្សាយសារសំឡេងឆ្លងឆ្លើយស្នេហាជាមួយ ស្រីកំណាន់ម្នាក់ ដើម្បីចង់ដឹងថា តើសារជាសំឡេងនោះជាសំឡេងពិត ឬបែបណា។ យុវជន ស្រី ចំរើន ថ្លែងថា ពួកគេមិនមានបំណងណាមួយមករំខានវេទិកាជួបជុំរបស់គណបក្សសង្គ្រោះ ជាតិ នោះទេ។ យុវជនដែលមានរូបរាងកាយស្គមស្គាំងរូបនេះ ក៏បានឲ្យដឹងដែរថា សកម្មភាពរបស់ក្រុមគេ គឺមិនមានអ្នកនយោបាយ ឬបុគ្គលណាមួយនៅពីក្រោយសកម្មភាព ឬផ្ដល់ថវិកាមកឲ្យក្រុមខ្លួនធ្វើសកម្មភាពដូចមនុស្សមួយចំនួនចោទ ទេ។
តំណាងយុវជនមួយក្រុម
មានគ្នាប្រមាណ ៥០នាក់ លោក ស្រី ចំរើន
ផ្ដល់បទសម្ភាសន៍អំពីគោលបំណងដែលពួកគេចង់ជួបលោក កឹម សុខា
នៅក្នុងវេទិកានាស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី៥ ខែមីនា
ឆ្នាំ២០១៦។ RFA/Den Ayuthyea
មន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) និងអង្គការលីកាដូ (LICADHO) ដែលចុះអង្កេតដល់ទីតាំងរៀបចំវេទិការបស់គណបក្សសង្គ្រោះជាតិ នៅឃុំឧកញ៉ាហេង ព្រឹកថ្ងៃសៅរ៍ ទី៥ ខែមីនា បង្ហាញទស្សនៈថា មកដល់ដំណាក់កាលនេះ គួរល្មមអ្នកនយោបាយគ្រប់រូបបញ្ឈប់ប្រើឧបាយកល ឬល្បិចអាក្រក់ថោកទាប ដើម្បីបំបាក់ដៃគូប្រកួតប្រជែងបោះឆ្នោតទៀតទៅ ព្រោះជាល្បិចចាស់គំរិលពេក។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ មានប្រសាសន៍ថា គ្រប់អ្នកនយោបាយទាំងអស់ត្រូវមានភាពក្លាហានធ្វើការប្រកួតប្រជែង ដោយស្មើភាព ដើម្បីផ្ដួលគួរប្រកួតការបោះឆ្នោត។
លោកថា គ្រប់អ្នកនយោបាយត្រូវបង្ហាញលក្ខណៈថ្លៃថ្នូររបស់ខ្លួនក្នុងការ ប្រកួតប្រជែងការបោះឆ្នោត និងត្រូវប្រកាន់ជំហរថា បើហ៊ានស៊ីត្រូវហ៊ានសង ហើយបើចាញ់ ត្រូវចុះចេញដោយសន្តិវិធី ទើបជាអ្នកនយោបាយ មានចរិតថ្លៃថ្នូរ៖ «សកម្មភាពរបស់ក្រុមនិស្សិតមួយក្រុមដែលគាត់ជិះរថយន្តមកពីភ្នំពេញ និងខេត្តកំពត ជាដើមហ្នឹង ដើម្បីមកសួរអ្នកនយោបាយម្នាក់ថា តើគាត់មានទូរស័ព្ទជាមួយនារី ឬគូកំណាន់នៅក្រៅផ្ទះ ឬគ្រួសាររបស់គាត់ដែរឬអត់? ខ្ញុំយល់ថា សកម្មភាពនេះមិនទំនងទាល់តែសោះ ហើយសកម្មភាពទាំងអស់ហ្នឹង ទុកពេលវេលារបស់គាត់ដើម្បីសិក្សារៀនសូត្រ និងចូលរួមអភិវឌ្ឍប្រទេសជាតិយើងឲ្យដើរតាមគន្លងប្រជាធិបតេយ្យពិត ប្រាកដនៅកម្ពុជា»។
ជាការកត់សម្គាល់ វេទិការៀបចំដោយគណបក្សសង្គ្រោះជាតិ ដែលមានវត្តមាន លោក កឹម សុខា រៀបចំនៅឃុំឧកញ៉ាហេង ស្រុកព្រៃនប់ កាលពីព្រឹកថ្ងៃសៅរ៍ ទី៥ ខែមីនា គេសង្កេតឃើញមានវត្តមានក្រុមអ្នកកាសែតក្នុងស្រុក ស្ទើរគ្រប់ស្ថាប័នទាំងអ្នកយកព័ត៌មានមកពីរាជធានីភ្នំពេញ និងអ្នកប្រចាំការនៅខេត្តព្រះសីហនុ មានទាំងវិទ្យុ ទូរទស្សន៍ និងកាសែតបោះពុម្ពជាដើម បានបង្ហាញវត្តមានច្រើនកុះករ ដែលរូបភាពនេះមិនធ្លាប់មានពីមុនមកទេ។ អ្នកយកព័ត៌មានខ្លះនិយាយថា ការបង្ហាញវត្តមានរបស់ពួកគេនៅក្នុងវេទិកាប្រមូលផ្តុំគណបក្ស សង្គ្រោះជាតិ ពេលនេះ គឺអនុវត្តទៅតាមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំនៅរាជធានីភ្នំពេញ បង្គាប់បញ្ជាមកឲ្យផ្ដិតយករូបភាព និងអង្កេតមើលក្រែងកើតមានព្រឹត្តិការណ៍អ្វីកើតឡើង។
វេទិកាជួបជុំសមាជិកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ ក៏ឃើញមានវត្តមានកងកម្លាំងនគរបាលខេត្តព្រះសីហនុ និងនគរបាលថ្នាក់មូលដ្ឋាន បានបង្ហាញវត្តមាននៅក្បែរវេទិកាជួបជុំ និងបានជួយសម្រួលចរាចរណ៍ដល់យានយន្តគ្រប់ប្រភេទបើកឆ្លងកាត់តាម ផ្លូវជាតិលេខ ៤ នៅពីមុខវេទិកាបក្សសង្គ្រោះជាតិ តាំងពីព្រលឹម រហូតដល់ចង់កម្មវិធីនៅម៉ោងជិត ១១ព្រឹកថ្ងៃសៅរ៍ ទី៥ ខែមីនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Labels:ពត៌មានក្នុងប្រទេស
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!