ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Sunday, March 6, 2016
ប្រធានគណបក្សប្រឆាំង បានរិះគន់សកម្មភាពរំខាននានា
និងការអុកឡុកគណបក្សសង្គ្រោះជាតិ
ដែលនាំឲ្យបរិយាកាសនយោបាយកាន់តែអាប់អួទៅៗ
ថាជាល្បិចនយោបាយដ៏ស្មោកគ្រោក។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា ឆ្លើយតបវិញថា
ពុំមានបក្សនយោបាយណាមួយសាងឡើង ក្រៅពីខ្លួនឯងនោះទេ។ ដូច្នេះ
អ្នកដែលដឹងច្បាស់ជាងគេ គឺសាមីខ្លួននេះហើយ។
ថ្វីបើ លោក សម រង្ស៊ី មិនសំដៅចំឈ្មោះពីគណបក្សនយោបាយ ដែលលោកអះអាងថា ជាបក្សនយោបាយដែលនៅពីក្រោយខ្នងនៃចលនានយោបាយ នាំឲ្យមានសភាពការណ៍កាន់តែតានតឹងឡើងៗ នៅក្នុងដំណាក់កាលចុងក្រោយនេះ ត្រូវគេដឹងជាទូទៅហើយថា ទំនងជាប្រធានគណបក្សប្រឆាំង សំដៅគណបក្សដែលកាន់អំណាច។
ថ្លែងតាមវីដេអូខនហ្វើរ៉ែន (Video Conference) ពីទីដែលលោកកំពុងនិរទេសខ្លួនពីការតាមចាប់ដោយអំណាចដីកាតុលាការ ក្រុងភ្នំពេញ លោក សម រង្ស៊ី បានហៅការយាយីដែលជំរុញឲ្យបរិយាកាសនយោបាយមានភាពស្មុគស្មាញនៅពេល នេះ ថាជាការខ្វះសេចក្ដីថ្លៃថ្នូរ និងជាការគំរាមកំហែងផ្នែកនយោបាយ។ ម្យ៉ាងវិញទៀត គណបក្សប្រឆាំងនៅតែខ្លាំង បើទោះមានការរំខានពីគណបក្សនយោបាយតាមរយៈរូបភាពផ្សេងៗ ដូចនៅពេលនេះក៏ដោយចុះ។ លោក សម រង្ស៊ី បន្ថែមថា ការធ្វើដូចនេះ រឹតតែបង្ហាញឲ្យឃើញថា នេះគឺការភ័យស្លន់ស្លោ និងព្រួយបារម្ភពីការចាញ់ឆ្នោតនៅពេលខាងមុខទៀតនេះ។ លោកបន្តថា «ម្ខាង ទៀតគេស្លន់ស្លោ គេភ័យគេប្ដឹង គេមិនដឹងធ្វើម៉េចមានតែប្រើល្បិចថោកទាប ដើម្បីមួលបង្កាច់យើង។ ដូច្នេះ សូមប្អូនអ្នកស្រឡាញ់ជាតិ អ្នកស្រឡាញ់យុត្តិធម៌ អ្នកប្រជាធិបតេយ្យទាំងអស់កុំខ្វល់ កុំរវីរវល់ ធ្វើការបន្តទៀត»។
ឆ្លើយតបរឿងនេះ លោក សុខ ឥសាន មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងថា ពុំមានបក្សនយោបាយណាមួយដែលតាមយាយី ដូចអ្វីដែលគណបក្សប្រឆាំងចោទប្រកាន់ឡើយ។ លើសពីនេះទៀត លោក សុខ ឥសាន យល់ឃើញថា ដើម្បីបញ្ចប់បញ្ហា គួរតែ លោក កឹម សុខា ហ៊ានចេញមុខបកស្រាយពីភាពស្អាតស្អំរបស់ខ្លួនទៅ គឺចប់ទៅហើយ។ ម្យ៉ាងវិញទៀត ក្រុមយុវជនដែលតែងទាមទារឲ្យមានការឆ្លើយបំភ្លឺម្ដងជាពីរដងនេះ ពុំមានបក្សនយោបាយណាមួយនៅពីក្រោយឡើយ ពោល នេះគឺជាឆន្ទៈក្នុងនាមយុវជនប៉ុណ្ណោះ។ លោកបន្តថា «បើ ឯកឧត្ដម សម រង្ស៊ី គាត់យល់ឃើញថាជាល្បិចកលរបស់អ្នកណាមួយ អាហ្នឹងឲ្យគាត់ប្ដឹងគេទៅ។ គាត់មានភស្តុតាងច្បាស់លាស់ ប្ដឹងគេទៅ អាហ្នឹងសិទ្ធិរបស់គាត់តើ។ បើគេបង្ខូចគាត់ ឲ្យគាត់មានសិទ្ធិទៅធ្វើតាមផ្លូវច្បាប់ទៅ ប៉ុន្តែខ្ញុំយល់ថា មហាជនភាគច្រើនគេជឿជាក់ហើយលើសម្ដីរបស់សាមីជនផ្ទាល់តែម្ដង វាគ្មានពីណាប្រឌិតទេ»។
ក្រោយពីខ្សែអាត់សំឡេងអំពីរឿងសម្ព័ន្ធភាពស្នេហាបាន ផ្ទុះឡើង ដែលគេសន្និដ្ឋានថា ខ្សែអាត់សំឡេងឆ្លងឆ្លើយគ្នាតាមទូរស័ព្ទនោះ អាចជាសំឡេង លោក កឹម សុខា ជាមួយនារីឈ្មោះ ស្រីមុំ ហើយត្រូវបានកាសែតក្នុងស្រុកចុះផ្សាយជាហូរហែនៅតាមបណ្ដាញសង្គម ហ្វេសប៊ុក (Facebook)។
ជុំវិញរឿងនេះ គេសង្កេតឃើញយុវជនមួយក្រុមក៏បានលេចមុខឡើងរាល់មានវេទិកាបក្ស ប្រឆាំង។ នៅព្រឹកថ្ងៃទី៦ មីនា នៅពេលគណបក្សប្រឆាំងរៀបចំវេទិកាថ្នាក់មូលដ្ឋានក្នុងសង្កាត់ ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ យុវជនដដែលដែលអះអាងថា គឺជានិស្សិត បានលេចមុខជាថ្មីទៀតចង់ជួប លោក កឹម សុខា ដោយផ្ទាល់។ នេះគឺជាការប៉ុនប៉ងលើកទីពីរហើយ បន្ទាប់ពីការព្យាយាមជួប លោក កឹម សុខា កាលពីថ្ងៃទី៥ មីនា ក្នុងខេត្តព្រះសីហនុ ត្រូវបរាជ័យម្ដងរួចមក ក៏ប៉ុន្តែការព្យាយាមជាថ្មីម្ដងទៀតនេះ ពុំបណ្ដាលឲ្យមានអំពើហិង្សាកើតឡើងទេ ក្រៅពីរុញច្រានគ្នាទៅវិញទៅមក និងប៉ះដោយពាក្យសម្ដី។
មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ (LICADHO) លោក អំ សំអាត ដែលអង្កេតព្រឹត្តិការណ៍នេះយល់ឃើញថា មានជម្រើសច្រើនណាស់ក្នុងការជួបជជែកដេញដោលអំពីរឿងអាស្រូវស្នេហា នេះ ប៉ុន្តែសំខាន់ ការជ្រើសរើសនៅពេលនេះ លោក អំ សំអាត ចាត់ទុកថា ជាការប្រើប្រាស់ពេលវេលាមិនចំទិសដៅ ដែលគួរណាត់ជួបឡើយ។ លោកបន្តថា «ការ ជួបក៏វាមានកាលៈទេសៈរបស់គេដែរ បើសិនជាចង់ជួបអ្នកដែលកំពុងជាប់រវល់ អាហ្នឹងវាគួរតែមានការរង់ចាំ ពីព្រោះគាត់ជាប់រវល់ក្នុងកម្មវិធីអ្វីផ្សេង។ ខ្ញុំគិតថាសិទ្ធិសេរីភាពក្នុងការសម្ដែងមតិ បញ្ចេញមតិវាជាសិទ្ធិសេរីភាពរបស់បុគ្គលគ្រប់រូប ហើយបើគាត់ចង់សម្ដែងមតិ អាហ្នឹងគាត់ត្រូវធ្វើចុះ ប៉ុន្តែកុំឲ្យរំខានដល់កម្មវិធីរបស់គេ»។
លោក កឹម សុខា ប្រធានស្ដីទីគណបក្សប្រឆាំង ត្រូវគេមើលឃើញថា ជីវិតនយោបាយរបស់លោកឆ្លងកាត់ភាពជូរចត់ និងផ្សងគ្រោះថ្នាក់ជាច្រើនលើកច្រើនសា។ កាលពីដើមឆ្នាំ២០១៤ ក្រោយពីការបោះឆ្នោត ក្នុងខេត្តកំពង់ចាម លោក កឹម សុខា អវត្តមាននៅក្នុងវេទិកាជួបអ្នកគាំទ្រខ្លួន ដោយសារតែពលរដ្ឋមួយក្រុមឡោមព័ទ្ធ និងមានរថយន្តបើកដេញតាមពីក្រោយ ខណៈបក្សប្រឆាំងមិនព្រមចូលប្រជុំសភា។ ចុងឆ្នាំ២០១៥ លោក កឹម សុខា ត្រូវបានមនុស្សមួយក្រុមធ្វើបាតុកម្មទម្លាក់ពីអនុប្រធានរដ្ឋសភា។ ការវិវឌ្ឍន៍ចុងក្រោយនេះទៀត លោកត្រូវជួបរឿងអាស្រូវស្នេហាដ៏ចម្រូងចម្រាស ដែលក្រុមយុវជនមួយក្រុមបង្ខំឲ្យ លោក កឹម សុខា ឆ្លើយបំភ្លឺជាសាធារណៈអំពីរឿងអាស្រូវស្នេហ៍ ដែលយុវជនមួយក្រុមនេះអះអាងថា ជាក្រុមនិស្សិតទាមទារភាពស្អាតស្អំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Labels:ពត៌មានក្នុងប្រទេស
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!