ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Monday, March 7, 2016
កូរ៉េខាងជើងប្តេជ្ញាធ្វើការសងសឹកខណៈសមយុទ្ធយោធារួមរវាងអាមេរិកនិងកូរ៉េខាងត្បូងចាប់ផ្តើម
កង
ទាហានកូរ៉េខាងត្បូងឈរនៅលើកាំភ្លើងបាញ់គ្រាប់បែក K-55
របស់ពួកគេក្នុងពេលហ្វឹកហាត់ប្រចាំឆ្នាំនៅ Paju
ក្បែរព្រំប្រទល់កូរ៉េខាងជើងកាលពីថ្ងៃទី០៧ មិនា ២០១៦
07 មិនា 2016
កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានចាប់ផ្តើមសមយុទ្ធយោធារួម
ប្រចាំឆ្នាំរបស់ពួកគេនៅក្នុងបរិយាកាសមួយដែលមានការកើនឡើងនូវ
ភាពតានតឹង
ដោយសារតែការសាកល្បងនុយក្លេអ៊ែរនិងការបាញ់គ្រាប់មីស៊ីលឆ្លង
ទ្វីបរបស់កូរ៉េខាងជើងថ្មីៗនេះ។សមយុទ្ធដែលត្រូវបានគេស្គាល់ថាជា «សេចក្តីសម្រេចគន្លឹះនិងកូនឥន្ទ្រី» នឹងក្លាយជាសមយុទ្ធដ៏ធំជាងគេបំផុត ដែលមានកងកម្លាំងកូរ៉េខាងត្បូងជាង៣០០.០០០នាក់ និងកងកម្លាំងរបស់អាមេរិកប្រមាណ១៧.០០០នាក់ចូលរួម។
គណៈកម្មការការពារជាតិដ៏មានអំណាចមួយរបស់កូរ៉េខាងជើងបានចេញ សេចក្តីថ្លែងការណ៍មួយ ប៉ុន្មានម៉ោងមុនពេលដែលសមយុទ្ធនេះបានចាប់ផ្តើម ដោយបានគំរាមថានឹងធ្វើការការពារខ្លួនដោយកម្ទេចទាំងអស់ដើម្បីតបត ទៅនឹងសមយុទ្ធប្រចាំឆ្នាំមួយនេះ។ កូរ៉េខាងជើងចាត់ទុកសមយុទ្ធនេះគឺជាការឈ្លានពានរបបកុម្មុយនិស្តរបស់ ប្រទេសខ្លួន។ គណៈកម្មការនេះក៏បានគំរាម «បាញ់នុយក្លេអ៊ែរកម្ទេចដើម្បីយុត្តិធម៌» ទៅលើមូលដ្ឋានយោធារបស់អាមេរិកនៅកូរ៉េខាងត្បូងនិងនៅទូទាំងតំបន់ ប៉ាស៊ីហ្វិកផងដែរ។
សេចក្តីថ្លែងការណ៍នោះបានឲ្យដឹងថា «ប្រសិនបើយើងចុចកុងតាក់ដើម្បីបំផ្លាញសត្រូវក្នុងពេលឥលូវនេះ រាល់មូលដ្ឋានយោធាដែលបង្ករឿងទាំងអស់ នឹងក្លាយទៅជាសមុទ្រអណ្តាតភ្លើងនិងផេះផង់ក្នុងពេលមួយរំពេច»។
រដ្ឋាភិបាលក្រុងព្យុងយ៉ាងតែងតែចេញសេចក្តីថ្លែងការណ៍គំរាមកំហែងយ៉ាង ដូច្នេះជារៀងរាល់ឆ្នាំនៅពេលចាប់ផ្តើមសមយុទ្ធរួមនេះ ដែលការទាមទាររបស់រដ្ឋាភិបាលក្រុងសេអ៊ូលនិងរដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោនគឺមានលក្ខណៈការពារខ្លួន។
អ្នកនាំពាក្យម្នាក់របស់ក្រសួងការពារជាតិកូរ៉េខាងត្បូងបានស្នើឲ្យ កូរ៉េខាងជើង «បញ្ឈប់អាកប្បកិរិយាព្រហើននិងមិនបានគិតរបស់ខ្លួន» ហើយលោកបានសន្យាថា រដ្ឋាភិបាលក្រុងសេអ៊ូលនឹងឆ្លើយតបទៅវិញដោយដាច់ខាតនិងគ្មាន ការប្រណី ប្រសិនបើរដ្ឋាភិបាលក្រុងព្យុងយ៉ាងអនុវត្តទៅតាមការគំរាមរបស់ខ្លួន មែននោះ៕
Labels:ពត៌មានក្រៅប្រទេស
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!