ចូលរួមជាមួយប្លុកKFM
Popular Articles & Posts
វេបសាយកំណាព្យល្អៗ
Total Pageviews
វេបសាយខ្មែរល្អៗ
- អក្សរយើង Out Fonts
- All English Fonts
- Cambodia Piece
- Installing Khmer Unicode Zip files
- Khmer-Kulturzentrum
- Looks great in 90 days exercise
- Ratanak Angkor Khmer Font
- កម្ពុជាថ្មី Kampuchea Tmey
- ជាជនជាតិខ្មែរ Khmer Be
- CambodianGuide
- បណ្ដុំនៃគំរូតួអក្សរខ្មែរ សំរាប់អ្នក
- មើលកុន Khmer Avenue
- មើលកុន ២៤ ម៉ោង Khmer 24 hrs movies
- មើលកុនគ្រប់ប្រភេទ TrovJet
- សរសេរជាភាសាខ្មែរ ប្រកបនឹងពន្យល់អត្តន័យ
- ស្តាប់ចំរៀងនៅ ចូលចិត្ត
- ស្តាប់នឹងទាញយកចំរៀងខ្មែរ Khmer Songs
វចនានុក្រម
គេហទំពរសម្រាប់រៀន IT
អត្តបទទាក់ទង់រឿងសុខភាព
កំណាព្យ Poems
អានរឿងនិទាន
Powered by Blogger.
Monday, March 7, 2016
លោក ហ៊ុន សែន ថាកម្ពុជាកំពុងដើរលើផ្លូវត្រូវយ៉ាងត្រចះត្រចង់ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច
ប្រមុខរដ្ឋាភិបាល បានអះអាងថា ក្នុងរយៈពេលប្រមាណ
២២ឆ្នាំកន្លងមកនេះ កម្ពុជា
សម្រេចបាននូវកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់
គិតចាប់តាំងពីឆ្នាំ១៩៩៣។
ទោះបីជាមានការអះអាងពីកំណើនសេដ្ឋកិច្ចបែបនេះក្ដី
ប៉ុន្តែអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម យល់ឃើញថា ថ្វីបើកម្ពុជា
សម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រមាណ
៧ភាគរយក្នុងមួយឆ្នាំដូចការគ្រោងទុកមែន ក៏កម្ពុជា
នៅតែមានគម្លាតអ្នកមាន និងអ្នកក្រ
ជាពិសេសភាពក្រីក្រនៅតែជាការគំរាមកំហែងជីវភាពប្រជាពលរដ្ឋនៅឡើយ។
នេះជាលើកទីមួយហើយដែលប្រមុខរដ្ឋាភិបាល ថ្លែងសារនយោបាយជាសាធារណៈមានភាពរម្យទម និងមិនខឹងតូងតាង ឬជាញឹកញាប់តែងសម្លុតគំរាមកំហែងផ្នែកនយោបាយរាល់ពេលមានវេទិកា ម្ដង ក៏ប៉ុន្តែលើកនេះវិញ ប្រធានគណបក្សប្រជាជនកម្ពុជា ហាក់មានភាពស្ងប់ស្ងាត់ និងថែមទាំងមិនប្រើប្រាស់កាយវិការច្រងេងច្រងាងទៀតផង។
ការរក្សាជំហរនឹងនដ៏កម្ររបស់ លោក ហ៊ុន សែន មិនប្រតិកម្មអ្វីទាំងអស់នៅពេលនេះ ត្រូវបានអ្នកឃ្លាំមើលសង្គមចាត់ទុកថា ជាការចាប់ផ្ដើមអំពើល្អ ហើយមិនឈ្លោះមិនចង់ឈ្នះចាញ់ដូចនេះ គួរលោកនាយករដ្ឋមន្ត្រី គឺជាអ្នកដែលអនុវត្តមុនគេ។ ហេតុនេះ ប្រមុខរដ្ឋាភិបាលគួរធ្វើដូចនេះតាំងពីយូរមកហើយ ដើម្បីជាគំរូល្អនៅក្នុងសង្គម។
ប្រធានអង្គការនៃវេទិកាអនាគត លោក អ៊ូ វីរៈ ចាត់ទុកថា ការជ្រើសរើសមធ្យោបាយដូចនេះ គឺជាការល្អ ដែលលោកនាយករដ្ឋមន្ត្រីចាប់ផ្ដើមប្ដូរយុទ្ធសាស្ត្រមិនបញ្ជា និងដាក់ផែនការជាតិតាមរយៈវេទិកាដូចមុនៗទៀត។ លោកយល់ឃើញថា មូលហេតុដែលនាំឲ្យ លោក ហ៊ុន សែន សម្រេចចិត្តដូចនេះ ប្រហែលជាមានហេតុផលមួយចំនួន រួមមាន ទំនងជាលោកនាយករដ្ឋមន្ត្រីដឹងពីការស្រុតចុះនៃការគាំទ្រ និងអាចលោកនាយករដ្ឋមន្ត្រី ប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមវិញ ដើម្បីដោះស្រាយបញ្ហា ទើបបង្ខំចិត្តប្ដូរយុទ្ធសាស្ត្រនយោបាយបែបនេះ។ លោកបន្តថា «ខ្ញុំថារឿងនេះល្អ ប៉ុន្តែវាមានមូលហេតុពីរ ខ្ញុំមើលទៅ។ ទីមួយ គឺទាក់ទងការបោះឆ្នោត២០១៣ ហើយខ្ញុំមើលសម្ដេច ហ៊ុន សែន ហាក់រៀបចំយុទ្ធសាស្ត្រថ្មី។ លោកព្យាយាមទន់ភ្លន់ជាងមុន ក្នុងការប្រើពាក្យសម្ដី ហើយព្យាយាមទាក់ទាញជាងមុនច្រើនមែនទែន។ ចំណុចទីពីរ គឺទាក់ទងហ្វេសប៊ុក (Facebook) តែម្ដង»។
លោក ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៦ នៅសណ្ឋាគារសូហ្វីតែល (Sofitel) កាល ពីព្រឹកថ្ងៃទី៧ មីនា។ លោកបញ្ជាក់ដោយមោទនភាពថា កម្ពុជា កំពុងដើរលើផ្លូវត្រូវយ៉ាងត្រចះត្រចង់ ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដោយសម្រេចបាននូវម៉ាក្រូសេដ្ឋកិច្ចបានយ៉ាងល្អប្រសើរ។ ជាងនេះទៀត ក្នុងរយៈពេលជាង ២២ឆ្នាំមកនេះ ផ្អែកតាមសន្ទស្សន៍នៃផលទុនសរុបក្នុងស្រុក (GDP) បានជំរុញឲ្យកំណើនសេដ្ឋកិច្ចកើនឡើងជាង ២.៥០០លានដុល្លារសហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៩៣ ហើយកំណើននេះចេះតែកើនឡើងជាលំដាប់ប្រមាណជាង ១៨.៤០០លានដុល្លារនៅឆ្នាំ២០១៥។ លោកបន្តថា «ទោះ បីកម្ពុជា ចាប់ផ្ដើមពីមូលដ្ឋានសេដ្ឋកិច្ចមួយទាប ប៉ុន្តែកំណើននៃការអភិវឌ្ឍ និងការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ បានរំដោះប្រជាជនកម្ពុជា រាប់លាននាក់ ឲ្យចាកផុតអន្ទាក់នៃភាពក្រីក្រ»។
នេះជាការប្រើប្រាស់ឥរិយាបថដ៏ទន់ភ្លន់លើកទីមួយហើយ ក្នុងជីវិតនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជាទម្លាប់ មិនថាទីណា ឬកន្លែងណានោះទេ លោក ហ៊ុន សែន តែងឆ្លៀតយកវេទិកាដែលលោកចូលរួមវាយប្រហារដៃគូ ឬអ្នកពាក់ព័ន្ធណាដែល លោក ហ៊ុន សែន យល់ថាប្រឆាំងនឹងរូបលោក។ លើកនេះវិញ ប្រធានគណបក្សប្រជាជនកម្ពុជា មិនប្រើប្រាស់វេទិកាដែលលោកមាននេះ ប្រតិកម្មអ្វីទាំងអស់ទៅបក្សប្រឆាំង ឬសង្គមស៊ីវិលឡើយ។ មុនលោកចាកចេញពីកៅអីកិត្តិយស គឺលោកនាយករដ្ឋមន្ត្រីបានត្រឹមតែអានអត្ថបទដែលបានព្រាងទុក និងយូរៗម្តង ទើបលោកបែរមុខទៅរកមន្ត្រីជាន់ខ្ពស់ដែលនៅខាងមុខលោក។
ដោយឡែកអ្នកស្រាវជ្រាវការអភិវឌ្ឍ លោក មាស នី មានប្រសាសន៍ថា លោកទទួលស្គាល់ការលូតលាស់ផ្នែកសេដ្ឋកិច្ច ក៏ប៉ុន្តែនៅមានរឿងច្រើនណាស់ដែលនៅតែប្រឈមនៅឡើយ ក្នុងនោះរួមមាន ពលរដ្ឋប្រមាណ ១០ភាគរយនៅជនបទ បន្តធ្វើចំណាកស្រុកព្រោះតែជីវិត។ ក្រៅពីនេះ មនុស្សប្រមាណ ៧០ភាគរយក្នុងចំណោមប្រជាជនសរុបប្រមាណ ១៥លាននាក់ ធ្វើចំណាកស្រុកទាំងពុំមានជំនាញ និងចំណេះដឹង។ លោកបន្តថា «រឿងដែលយើងមើលឃើញថាមានការព្រួយ បារម្ភនោះ នៅត្រង់ថា ពេលកំណើនសេដ្ឋកិច្ចកើន គម្លាតរវាងអ្នកមានហើយនិងអ្នកក្រ វាកាន់តែធំទៅៗ។ យើងឃើញថា ការមានអីផ្សេងៗវាផ្ដោតទៅលើមនុស្សប្រហែលតែ ១៥ ទៅ ២០ភាគរយប៉ុណ្ណឹងទេ។ រីឯ ៨០ភាគរយទៀត មិនសូវបានទទួលផលពីនេះទេ»។
លោក មាស នី បញ្ជាក់ទៀតថា ការសិក្សាស្រាវជ្រាវរកឃើញថា ប្រជាពលរដ្ឋកម្ពុជា ក្នុងម្នាក់មានចំណូលជាង ១ពាន់ដុល្លារក្នុងមួយឆ្នាំ (១.១២២ដុល្លារ)។ ក្រៅពីនេះ របាយការណ៍នៃការសិក្សាដោយក្រុមស្រាវជ្រាវឯករាជ្យ ក៏រកឃើញដែរថា ប្រជាពលរដ្ឋប្រមាណ ៨លាននាក់ក្នុងចំណោមជាង ១៥លាន់នាក់ នៅមានភាពក្រីក្រ។ ដោយឡែកមានតែ ១៥ ទៅ ២០ភាគរយប៉ុណ្ណោះក្នុងចំណោមប្រជាជនសរុបដែលមានចំណូលពីមធ្យម និងមានទ្រព្យសម្បត្តិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Labels:ពត៌មានក្នុងប្រទេស
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment
Thank you for your comments!